ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចប្រគល់ភារកិច្ចជូនមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៣រូប, លោកសន្តិបណ្ឌិត ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ២រូបអ្នកនាំពាក្យរង

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចំនួន ៣រូប បន្ថែមលើមុខងារបច្ចុប្បន្ន។

តាមរយៈសេចក្តីសម្រេចដែល អង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត”ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៣រូបនេះរួមមាន៖

ទី១៖​ ឯកឧត្ដមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ទី២៖ ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

និងទី៣៖ លោកបណ្ឌិត ទូច សុឃៈ ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្ត តាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖