ភ្នំពេញ ៖ ឆ្លងចរន្ត អគ្គិសនីបង្កក្លាយជាអណ្ដាតភ្លើងឆាបឆេះហាងលក់សម្ភារៈកីឡាដែលមានយីហោ ខ្ញុំគឺជាជនជាតិខ្មែរ វេលាម៉ោង១០ និង ៣០នាទី ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលបុគ្គលិករត់ចែកជើងគ្នា និងកម្លាំងសមត្ថកិច្ចយករថយន្តបង្ការ និងពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានយករថយន្តបង្ការនិងពន្លត់អគ្គិភ័យ មកដល់ទីតាំងកើតហេតុ ហើយធ្វើការអន្តរាគមន៍បាញ់ទឹករលត់ភ្លាមៗផងដែរដោយមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់ ខូចខាតសម្ភារៈក្នុងហាងមួយចំនួន៕
ដោយ ៖ រ៉ារ៉ា