ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពក្រុងបើកយុទ្ធនាការចុះរុះរើការសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានកាជូនដំណឹងបន្តបន្ទាប់របស់សាលាក្រុងប៉ោយប៉ែតដល់ពលរដ្ឋនៅក្នុងក្រុងអំពីវាស់វែងធ្វើកំណត់ហេតុនិងកំណត់គោលដៅឲ្យរុះរើដោ​​យស្ម័គ្រ​ចិត្ត ​ចំ​ពោះ​ការខូ​ចខា​ត​បាត់បង់ ម្ចាស់​ក្រុម​ហ៊ុន ​ស​ហគ្រាស អាជីវករ ពាណិ​ជ្ជករ ដែ​លបា​ន​សាង​សង់សំ​ណង់ សំ​យ៉ាប ​លើកស្លាក​យីហោ និង​ល​ក់​ដូរលើ​ចំណី​ផ្លូវសា​​ធារណៈ​ ស្ថិត​នៅ​ក្នុងទី​ប្រជុំជ​នក្នុង​ក្រុង​ប៉ោ​យប៉ែត  ពី​ព្រោះរ​យៈកា​រកន្លង​មក​នេះ  គេមើលឃើញថាពលរដ្ឋនិងបណ្ដាក្រុមហ៊ុនមួយចំនួនមិនអនុត្តន៌តាមស្ដីពីការជូនដំណឹងរបស់រដ្ឋបាលក្រុងនោះឡើយ។នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣គេឃើញផេកផ្លូងការរបស់លោកអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល ក៏ដូចជាមន្ត្រីជាច្រើនរួមទាំងស្ថាប័នសមត្ថកិច្ចផងបានចុះអនុវត្តផ្ទាល់ស្ដីយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សាធារណៈទូទាំងក្រុងប៉ោយប៉ែត។ សំណង់ការ្យអាណាធិបតេយ្យផ្សេងៗដែលសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ ក្រុមការងារនឹងចុះរុះរើចេញដោយមិនលើកលែងឡើយ។

ការចុះសណ្តាប់ធ្នាប់សាធារណៈនេះមានការចូលរួមសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖