ភ្នំពេញ ៖ ការរកសុីត្រូវប្រកាន់ភ្ជាប់ការទទួលខុសត្រូវ ប្រណាំងប្រជែងពាណិជ្ជកម្មដោយភាពស្មោះត្រង់ បើខ្វះកត្តាទាំងនេះ ក្រុមហ៊ុន ការរកសុី ត្រូវបានប្រឈមនឹងខ្វះទំនុកចិត្តពីដៃគូរ ឬអតិថិជន ជាពុំខាន។
សូមរម្លឹកថា ៖ អតិថិជនម្នាក់បានកម្ម៉ង់កាហ្វេ (អារ៉ាប៊ីកា) នៅសាខាខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន១កែវ ហើយបុគ្គលិក ក្រុមហ៊ុន Delivery Food Panda ជាសេវាដឹកជញ្ជូន ទីបំផុត , បុគ្គលិក ក្រុមហ៊ុន Delivery Food Panda ដឹកជញ្ជូនអោយអតិថិជន មានល្បិចខូច តាមរយៈការទូរស័ព្ទ២ទៅ៣ដង របៀបចុច Missedcall, ធ្វើអោយអតិថិជនលើកមិនទាន់ ខលវិញមិនទាន់ ប្រើលេសថាខាងក្រុមហ៊ុន Cancel រួចបិទទូរស័ព្ទ លុបឆាត មិនអោយអតិថិជនទាក់ទងបាន ។ នេះជាចរិកចង់សុីដាច់ទាំងកាហ្វេ និងប្រាក់ដែលអតិថិជន បានទូទាត់រួចរាល់ទៅវិញ។ ករណីបែបទោះជាប្រាក់មិនច្រើន តែពួកគេមានចេតនាអាក្រក់ រំខានដល់អតិថិជន ខាតបង់ពេលវេលា ក្តៅក្រហាយ ហើយជាគំនិតមិនល្អ ប៉ះពាល់ដល់អារម្មណ៍អតិថិជន។
អតិថិជនម្នាក់បាន ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ថា, នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ គាត់បានកម្ម៉ង់ កាហ្វេអារ៉ាប៊ីកា ១កែវ ក្នុងតម្លៃ $៥,១២ , ខាងបុគ្គលិក ក្រុមហ៊ុន Delivery Food Panda ធ្វើស្តាយMissed call ៗ រួចដឹកកាហ្វេមក មិនទាន់ដល់ដៃអតិថិជនផង ក៏ត្រឡប់ទៅវិញ ដោយបញ្ជាក់ថា ខាងក្រុមហ៊ុនគេ Cancel ចោល នៅម៉ោង២និង២២នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ អតិថិជនបន្តថា , បុគ្គលិក ក្រុមហ៊ុន Delivery Food Panda សេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 មានចេតនាមិនល្អ ទើបគាត់ដាច់ចិត្តទូរសព្ទទៅកាន់ខាងក្រុមហ៊ុនកាហ្វេ អារ៉ាប៊ីកា នៅសាខាខណ្ឌទួលគោក ដោយគេបញ្ជាក់ : អធ្យាស្រ័យបង អត់ទោសដោយសារតែ មុិញខាងប្អូនអត់បាន Cancel អ្វីទេ ពីព្រោះបុងខាងបង ខាងប្អូនបានអិចសិប ធ្វើជូនបងហើយ ! ហើយ ! តែដោយឡែកខាង Delivery គាត់ Cancel អញ្ចឹង ធ្វើឱ្យកាត់លុយខាងបង ហើយប៉ះពាល់ដល់ខាងក្រុមហ៊ុនប្អូនទៀត។ តំណាងខាងកាហ្វេ អារ៉ាប៊ីកា បានបញ្ជាក់បន្តថា , យ៉ាងណាៗចាំប្អូន ទាក់ទងទៅខាង Panda អោយ ថារឿងហេតុបែបនេះគេត្រូវដោះស្រាយរបៀបម៉េចឱ្យ ! ព្រោះមែនទែនទៅ ជាកំហុសខាង Panda ដោយសារពួកគាត់ខនសឺលចោលបងហើយ អត់ប្រាប់មកខាងក្រុមហ៊ុនប្អូនទេ ហើយអត់ប្រាប់ទៅខាងបងទៀត ធ្វើបែបនេះ ធ្វើឱ្យបងអត់បានកាហ្វេ និងខានបង់ប្រាក់ទៀត ! ។ ដូច្នេះចាំខាងប្អូនព្យាយាមទាក់ទងទៅខាង Panda គាត់សម្រួលនៅកន្លែងនោះឲ្យបង ។
ដោយឡែកបុគ្គលិក ក្រុមហ៊ុន Delivery Food Panda កាន់ទូរស័ព្ទលេខ (087642277) ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានប្រាប់ថា , ខ្ញុំបាទខលទៅគាត់ គាត់មិនលើកហើយមានពេលយូរ ក្រុមហ៊ុនក៏បាន Cancel ចោលទៅ ដូច្នេះមិនមែនខ្ញុំជាអ្នកកាត់លុយទេ។ គឺខាងក្រុមហ៊ុនជាអ្នក Cancel និងកាន់ប្រាក់។ បានបន្តទៀតថា , បើខាងក្រុមហ៊ុនមិនប្រគល់ប្រាក់ឲ្យអតិថិជនវិញទេ ខ្ញុំសូមចេញលុយសងគាត់វិញ ។
សូមបញ្ជាក់ថា : បុគ្គលនៃបុគ្គលិកខ្លះ នៃក្រុមហ៊ុន Delivery Food Panda កំពុងតែធ្វើលេសមិនល្អដាក់អតិថិជន សូមមេត្តាខាងក្រុមហ៊ុន មេត្តាសិក្សា ពីបុគ្គលិកលក្ខណៈ របស់បុគ្គលិករបស់ខ្លួនផង ។
ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»មិនអាចទាក់ទងបានទេពីខាង តំណាងក្រុមហ៊ុន Food Panda ដោយគ្មានលេខទូរស័ព្ទ ។ ទើបឆាតសួរតាមផេកថា ៖ សូមជម្រាបសួរ ! ខ្ញុំពីខាងមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ចង់សួរថា : កាលពីរសៀលម្សិលមុិញ មានបុគ្គលិក ក្រុមហ៊ុន Delivery Food Panda សេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 គាត់មិនយកកាហ្វេ អារ៉ាប៊ីកា អោយអតិថិជនផង បែរនិយាយថា, ខាងក្រុមលុបចោលការបញ្ជាទិញ ទាំងខាងក្រុមហ៊ុន កាហ្វេ អារ៉ាប៊ីកា សាខាខណ្ឌទួលគោកបញ្ជាក់ថា ខាងគាត់បានទូទាត់ប្រាក់ហើយ ដូច្នេះតើខាង ក្រុមហ៊ុន Delivery Food Panda មានការទទួលខុសត្រូវទេ ទៅលើបុគ្គលិកសេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 ? ។ ទើបខាងអ្នកកាន់ផេកឆាតមកបែបនេះទៅវិញថា ៖ (សួស្តី! អរគុណសម្រាប់ការទាក់ទងមកខាងប្អូន។ ប្រាប់ប្អូនពីរបៀបដែលប្អូនអាចជួយបងបាន ប្អូននឹងទាក់ទងទៅបងក្នុងពេលឆាប់ៗនេះ! ) ។ និងបន្តថា៖ (សម្រាប់បញ្ហាទាក់ទងនឹងការបញ្ជាទិញ សូមផ្តល់នូវលេខកូដបញ្ជាទិញ និងអ៊ីមែលដែលបានចុះឈ្មោះជាមួយ foodpanda ។ ប្អូននឹងធ្វើការត្រួតពិនិត្យ ហើយទាក់ទងបងក្នុងពេលឆាប់ៗនេះ។)
ខាង Panda បញ្ជាក់ទៀតថា ៖ (សម្រាប់ការផ្តល់ជំនួយភ្លាមៗ បងក៏អាចចូលទៅកាន់មជ្ឈមណ្ឌលជំនួយនៅលើកម្មវិធី foodpanda (foodpanda://?c=<kh>&s=hc) ឬគេហទំព័រ (https://www.foodpanda.com.kh)។
P.S. នេះគឺជាការឆ្លើយតបដោយស្វ័យប្រវត្តិ។ )
ពួកយើងសុំទោស តើអ្នកអាចបញ្ជាក់ខ្ញុំថាអ្នកជាដៃគូជាមួយ foodpanda មែនទេ? ។
សូមជម្រាបថា ៖ និយាយរួម ទាំងខាងបុគ្គលិក ក្រុមហ៊ុន Delivery Food Panda សេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 , ទាំងខាងក្រុមហ៊ុន Delivery Food Panda ហាក់គ្មានឆន្ទះដោះស្រាយដោយលក្ខណៈសមស្របជូនអតិថិជន ។ ដូច្នេះសូមបងប្អូនដទៃទៀតមានការប្រុងប្រយ័ត្នចំពោះការទំនុកចិត្តលើសេវាដឹកជញ្ជូនរបស់ ក្រុមហ៊ុន Delivery Food Panda ខណៈគ្មានទំនួលខុសត្រូវ ។ ដោយឡែកខាងក្រុមហ៊ុន កាហ្វេ អារ៉ាប៊ីកា បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» អតិថិជនរបស់ខ្ញុំ គាត់បានកម្ម៉ង់របស់ខាងខ្ញុំមែន ជាមួយការទូទាត់ប្រាក់រួចរាល់ ខ្ញុំក៏មិនបាន Cancel ដែរ គ្រាន់តែដឹងថាខាង Panda គាត់ដឹកយកទៅអោយ ខលទូរស័ព្ទប៉ុន្មានដង ឬគាត់និយាយបែបម៉េចជាមួយអតិថិជនខ្ញុំអត់បានដឹងទេ ប៉ុន្តែអតិថិជនខ្ញុំប្រាប់ថា ខាងPanda មិនលើកទូរស័ព្ទគាត់ លុបឆាតគាត់ ប្លុកមិនអោយខលចូល នេះជាកំហុសខាង Panda ហើយក៏ធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនខ្ញុំ អតិថិជនខ្ញុំអន់ចិត្តផងដែរ។
ដោយឡែកពាក់ព័ន្ធករណីខាងលេីនេះ ក្រុមហ៊ុនfoodpanda បានបញ្ជាក់ប្រាប់ភ្នាក់ងារកាសែតនគរវត្ត និង នគរដ្រេហ្គន នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដោយបង្ហាញពីវិដេអូ ជាApp របស់ក្រុមហ៊ុនខ្លួនពីរបៀបចុចតាមការណែនាំ ដោយស្នើសុំទៅក្រុមហ៊ុន ដើម្បីឱ្យទឹកប្រាក់នោះត្រឡប់មកវិញ។ ហើយប្រសិនបើ ការស្នើសុំតាមរយៈទូរស័ព្ទ(តាមApp)នោះមិនបានការ ចឹងចាំបងអញ្ជើញទៅទំនាក់ទំនងក្រុមហ៊ុនម្ដងទៀត ដែលជំនាញខាងបច្ចេកទេស ដើម្បីធ្វើការដោះស្រាយជូនបង។
គួរបញ្ជាក់ថា ភាពជាក់ស្ដែងបុគ្គលិកក្រុមហ៊ុន foodpanda ក្នុងការដោះស្រាយនេះ មើលទៅដូចជាគ្មានការទទួលខុសត្រូវចំពោះ អតិថិជននោះទេ ព្រោះការដោះស្រាយនេះ បានត្រឹមរុញឱ្យទៅជួបអ្នកនេះ អ្នកនោះ ធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តលើក្រុមហ៊ុននេះទៀតហើយ៕
ដោយ ៖ សហការី