ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ខ្ញុំ​រំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័សូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៍​ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣នេះ​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គម​តេឡេ​ក្រាម​ផ្លូវការ​របស់​សម្ដេច​ យ៉ាងដូច្នេះ​ថា៖​ ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦​ ឆ្នាំ២០១៨​ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័​ សូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៍​ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០​ ខែសីហា​ ២០២៣ពេលជួបជុំមុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។

សម្ដេចតេជោ​ បានគូសបញ្ជាក់ទៀត​ថា​ ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឱ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយះពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ៕

ដោយ៖ ស​ តារា


ចែករំលែក៖