ខេត្តស្វាយរៀង៖ បន្ទាប់ពីមានសេចក្ដីរាយការណ៏ពីបងប្អូនប្រជាពលរដ្ឋថាមានអាជីវករធ្វើអាជីវកម្មដោយដាក់អីវ៉ាន់និងចតរថយន្ដ រុឺម៉កលើផ្លូវសាធារណៈដែលស្ថិតនៅក្នុងភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែកមក លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកបានចាត់អោយអាជ្ញាធរ និងមន្ត្រីជំនាញចុះរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយ ឡើងវិញ។
ការចុះរៀបចំសណ្ដាប់ធ្នាប់នេះធ្វើឡើងនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ ស្ថិតនៅទីតាំងក្នុងភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក។
ចំពោះម្ចាស់អាជីវកម្មដែលដាក់អីវ៉ាន់លក់លើផ្លូវសាធារណៈមានឈ្មោះ យឹម ខា ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក។
នៅចំពោះមុខសមត្ថកិច្ច ម្ចាស់អាជីវកម្មឈ្មោះយឹម ខា បានធ្វើកិច្ចសន្យាដូចតទៅ៖
១-ឈប់ដាក់អីវ៉ាន់នៅលើចិញ្ចើមផ្លូវទៀតហើយ។
២-រកកន្លែងដាក់អីវ៉ាន់អោយមានរបៀបរៀបរយ។
៣-ឈប់អោយរថយន្តនិងម៉ូតូសណ្ដោងរឺម៉កជាម៉ូយមកយកអីវ៉ាន់ឈប់ចតលើផ្លូវសាធារណៈដែលបណ្ដាលអោយស្ទះចរាចរណ៍៕
ដោយ៖ សុថាន