ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃប្រកាសតែងតាំមុខតំណែង ប្រគល់ភារកិច្ចដល់ឯកឧត្តមស្នងការខេត្តព្រះសីហនុថ្មី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រសាសន៍សំខាន់ៗរបស់  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃប្រកាសតែងតាំមុខតំណែង ប្រគល់ភារកិច្ចដល់ឯកឧត្តមស្នងការខេត្តព្រះសីហនុថ្មី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ 

*បន្តការប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដេីម្បីបម្រេីអង្គភាព និងប្រជាពលរដ្ឋ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ 

*ប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់ លេីការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព 

*ចំពោះមន្ត្រីបេីធ្វេីល្អត្រូវមានការលេីកទឹកចិត្ត ទទួលការលេីកសរសេីរ បេីធ្វេីខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់

*ប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វេីការងារប្រចាំថ្ងៃឲ្យបានល្អ 

*ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដេីម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដេីម្បីដាក់ចេញឲ្យអនុវត្ត 

*ផែនការងារសន្តិសុខដេីរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដេីម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មេីស 

*ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ គណបញ្ជាការបញ្ជាដឹកនាំ ដោយមានព្រះរាជអាជ្ញារ កងកម្លាំងចម្រុះ 

*ពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង 

*អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ 

*ករណីគ្រឿងញៀន ៣កុំ ( កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង ) ១រាយការណ៍គ្រប់ករណី 

*កម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

*ពង្រឹងក្រមសីលធម៌ ពាក្យសំដី និងកាយវិការដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីចរាចរណ៍ និងមន្ត្រីតាមប៉ុស្តិ៍នគរបាលរដ្ឋបាល 

*ត្រូវមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លេីមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍  ។ល។ 

*គ្រប់អង្គភាព ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ ដេីម្បីគ្រប់គ្រងសភាពការណ៍ ណាមួយដែលកេីតឡេីងជាយថាហេតុ 

*ត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋាននគរបាលឲ្យបានត្រឹមត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ ៕

ដោយ ៖ សហការី


ចែករំលែក៖