ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ កំពុងស្វែងរកបុគ្គលម្នាក់ ដែលលួចបើកក្បាលទុយោបង្ហៀរទឹកក្នុងអគារ នៅថ្ងៃសែនក្បាលទឹក ក្នុងចេតនាទុច្ចរិត​ !

ចែករំលែក៖

ភ្នំពេញ ៖ បើក្រសួងមហាផ្ទៃ កំពុងស្វែងរកបុគ្គលម្នាក់ ដែលលួចបើកក្បាលទុយោបង្ហៀរទឹកក្នុងអគារ មានន័យថា​មិនមែន​ជា​កំហុស​បច្ចេកទេសទេ​ គឺ​មាន​ជន​ទុច្ចរិតលួចបេីកបង្ហៀរចោល​ ! ត្រូវមានវិធានការច្បាប់ ខណៈធ្វើអោយប៉ះពាល់ដល់ស្ថាប័នរបស់ជាតិ ។

សូមបញ្ជាក់ថា : នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញ សេចក្តីជូនព័ត៌មាន បញ្ជាក់ថា :

ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ ។

លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មាន បុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។

តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា ករណីនេះ ពុំមែនបណ្ដាល មកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុង បំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនផងដែរថា ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញណ បុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការ តាមច្បាប់និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះបណ្ដាអង្គភាពសារព័ត៌មាន និង សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រនិងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់ក្រសួងមហាផ្ទៃ ៕

ដោយ ៖ សហការី


ចែករំលែក៖