ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ យ៉ាងហោចណាស់មនុស្សប្រមាណ១០នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបុរសម្នាក់ត្រូវបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងឥន្ធនៈ​ជាមួយរថយន្តដឹកអ្នកដំណើរ VIP លើកំណាត់ផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បើយោងតាមប្រភពព័ត៌មានបឋមពីពលរដ្ឋបានឲ្យដឹងថា៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រមាណ១០នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបុរសម្នាក់ត្រូវបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងឥន្ធនៈ​ជាមួយរថយន្តដឹកអ្នកដំណើរ VIP ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ហួសលោកយាយម៉ៅពេជ្រនិល ប្រមាណ២០០ម៉ែត្រពី រាជធានីភ្នំពេញ។

បច្ចុប្បន្នមន្ត្រីជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងក្រុមអ្នកសង្គ្រោះបានទៅដល់ទីតាំងកើតហេតុ និងកំពុងអន្តរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា : មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ដឹកអ្នកដំណើរ VIP នៅចំណោតពេជ្រនិល លោកយាយម៉ៅពេជ្រនិល បើតាម ៖ (ព័ត៌មានបឋម) ដំបូងបានបញ្ជាក់ថា, មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ នៅចំណោតពេជ្រនិល លោកយាយម៉ៅពេជ្រនិល ។ នេះបើយោងតាមរូបភាពពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងនៅថ្ងៃទី ៣១ សីហា ២០២៣នេះថា មានឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តប្រភេទ ទេសចរណ៍ VIP នៅចំណោតពេជ្រនិល លោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ  ។

តាមព័ត៌មានបញ្ជាក់ គឺបណ្ដាលមកពីមេឃកំពុងធ្លាក់ភ្លៀង ផ្លូវជាតិរអិល ចំណែកកំលាំងនគរបាល កំពុងជួយសម្រួល អន្ដរាគមន៍ ចំពោះព័ត៌មានលម្អិតខាងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មិនទាន់បញ្ជាក់នៅឡើយទេ តែប្រជាពលរដ្ឋបាននិយាយថា, យ៉ាងហោចណាស់មនុស្សប្រមាណ១០នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបុរសម្នាក់ត្រូវបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងឥន្ធនៈ​ជាមួយរថយន្តដឹកអ្នកដំណើរ VIP លើកំណាត់ផ្លូវជាតិលេខ៤។

ចំពោះព័ត៌មានលម្អិតយើងនឹងផ្សាយបន្តជូនប្រិយមិត្តនៅពេលក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖