ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ការកើនឡើង​យ៉ាងឆាប់​រហ័សនៃការបំពុលដោយប្លាស្ទិក និងសំរាម​សមុទ្របង្កើត​ជាបញ្ហា​បរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក

ចែករំលែក៖

ខេត្តកំពង់ចាម៖ ការកើនឡើង​យ៉ាងឆាប់​រហ័សនៃការបំពុលដោយប្លាស្ទិក និងសំរាម​សមុទ្របង្កើត​ជាបញ្ហា​បរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក ដែល​ឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចនៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព។ នេះជាការបញ្ជាក់ពីលោក បណ្ឌិត ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។ 

សូមបញ្ជាក់ថា ៖ លោកបណ្ឌិត ភាវ សុវុទ្ឋី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទីទី៤ ស្តីពីការរៀបចំដែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសម្រាម​សមុទ្រនៅកម្ពុជា និង Dr. Yasuhiko Hotta ប្រធាន នៃគម្រោង JAIF , IGES ព្រមទាំងលោក លោកស្រីជាច្រើនរូបមកពីថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិចូលរួមនាថ្ងៃទី៣១ ខែសីហា ខែកញ្ញា  ឆ្នាំ២០២៣។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថានបានលើកឡើងថា៖  ការកើនឡើង​យ៉ាងឆាប់​រហ័សនៃការបំពុលដោយប្លាស្ទិក និងសំរាម​សមុទ្របង្កើត​ជាបញ្ហា​បរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក ដែល​ឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចនៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព។ កត្តានេះបណ្តាលឱ្យ​មាន​ផលប៉ះពាល់អវិជ្ជមាន ទាំងការ​ខូចខាត​ខឿនសេដ្ឋកិច្ច និងប្រព័ន្ធ​អេកូឡូស៊ីនៅក្នុងសមុទ្រ​ជាងរាង​រាល់ឆ្នាំ ហើយ​ប្រទេសកម្ពុជា​ក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេស​បានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍​នៅតាមឆ្នេរសមុទ្ររបស់យើង។

លោក អនុរដ្ឋលេខាធិការបានបន្តទៀតថា៖ ការងារអទិភាពយើងត្រូវ​គិតគូរ​ពីការគិតគូការទទួលខុសត្រូរបស់អ្នកផលិត (EPR) ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិត​សំរាម ការបែងចែកសំរាមដោយ គិតចាប់ពីកុមារតូចដោយបញ្ជ្រាប​ក្នុង​វិស័យអប់រំ ដើម្បីជំរុញនូវការអប់រំផ្សព្វផ្សាយ និងការបង្កើន​សកម្មភាព​ក្នុងការរៀបចំសាលាមេត្រីភាពបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខ​ភាពមេត្រីភាពបរិស្ថាន និងភូមិ ឃុំមានសុវត្ថិភាព​ដោយគិតគូរ​ការងារ​បរិស្ថាននិងអនាម័យផងដែរ។ទទ្ទឹមនិងការធ្វើទំនើបកម្មនាំការគ្រប់គ្រងសំរាម ដោយស្វែងរកនុវានុវត្តន៍ នៃការគ្រប់គ្រងសំណស់ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដាន ហើយ ការបែងចែក ការកែច្នៃសំរាមទាំងសំរាមផ្លាស្ទិចអាចលក់ទៅធ្វើ ជាវត្ថុធាតុ ដើមឡើងវិញ ឬប្រេងឥន្ទនៈ និងសំរាមសរីរាង្គដែលអាចជាជីកំបុស្តិ៍ និងការប្រើប្រាស់ឡើងវិញ។ ត្រូវបញ្ជ្រាប់ទស្សនៈទានភាពជាដៃគូររាជរដ្ឋា ភិបាលនិងផ្នែកឯកជន(PPP) ទៅក្នុងខ្សែច្រវ៉ាក់នៃការគ្រប់គ្រង សំណល់ រឹង និងរាវផងដែរ ហើយត្រូវបញ្ជ្រាបផែនការសកម្មភាពគោលបយោបាយ ថ្មីៗនៅយុទ្ឋសាស្រ្តបច្ចុកោនរបស់រាជរដ្ឋាភិបាលតំណាក់កាលទី៧ ឲ្យទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ និងជាតិ ។

គួរបញ្ជាក់ថាសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣រៀបចំដោយនាយកដ្ឋាន សេដ្ឋកិច្ចបៃតង សហការ រាជរដ្ឋាភិបាលជប៉ុន និងដៃគួរអនុវត្តគម្រោង៕

ដោយ ៖ សហការី


ចែករំលែក៖