ព័ត៌មានទាន់ហេតុការណ៍៖

ជាងកាត់ដេរម្នាក់វក់ នឹងលែ្បងអនឡាញ ជំពាក់គេវ័ន្តករសម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជាងកាត់ដេរម្នាក់បានចង ក សម្លាប់ខ្លួននឹងកន្សែងពោះគោភ្ជាប់ធ្នឹមដំបូងសំយាប ដោយសារវក់នឹងល្បែងអនឡាញជំពាក់គេជាង៦ពាន់ ដុល្លារ ។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងនាព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០២៥ ចំណុចផ្ទះលេខ១៣០៨ ផ្លូវលេខ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជាងកាត់ដេមានឈ្មោះ សួន ចំណាន អាយុ២៣ឆ្នាំ មុខរបរជាងកាត់ដេរ ទីលំនៅភូមិកណ្ដាលខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ប្រភពព័ត៌មានពីបងប្រុសជីដូនមួយជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសជីដូនមួយរបស់ខ្លួន បានមកស្នាក់នៅធ្វើការជាមួយ ជាង២ខែមកហើយកន្លងមកប្អូនប្រុស តែងតែលេងល្បែងអនឡាញ ហើយបានជំពាក់បំណុលគេជាច្រើន។

លុះនៅព្រឹកកើតហេតុ ប្អូនប្រុស ភ្ញាក់ពីដេកហើយអង្គុយស្រងូតស្រងាត់ និងយំផងហើយគាត់ក៏បានដើរចេញទៅក្រៅដោយពុំបានចាប់អារម្មណ៍ឡើយ។ លុះរហូតដល់វេលាម៉ោងប្រហែល០៩ និង៣០នាទី ដោយបាត់យូរពេកក៏បានដើរទៅក្រោយផ្ទះ មើលស្រាប់តែឃើញប្អូនប្រុសជីដូនមួយចង កនឹងកន្សែងពោះគោជាប់នឹងដែកធ្នឹមដំបូលសំយាបផ្ទះស្លាប់បាត់ទៅហើយ។ ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍ ទាក់ទងទៅសមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យផងដែរ ។

តាមប្រភពព័ត៌មានបានបន្ដទៀតថា បុរសជាជាងកាត់ដេរ រូបនោះបានវក់និងល្បែងជំពាក់ប្រាក់គេចំនួន ៦ពាន់ដុល្លារ ហើយត្រូវបងជីដូនមួយអោយលុយយកទៅសងគេចាំសងបងរំលោះវិញតែប្អូនសងគេអស់៤ពាន់ដុល្លារ នៅសល់២ពាន់យកមកវិញស្រាប់តែ ចងក សម្លាប់ខ្លួនតែម្តងមិនគួរណាគិតខ្លីបែបនេះសោះ ។

បន្ទាប់មកសមកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកធ្វើការពិនិត្យរួចបានសន្និដ្ឋានថា បុរសជាជាងកាត់ដេរ ស្លាប់ដោយ ចង ក សម្លាប់ពិតប្រាកដមែន ។សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖