ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ចាក់បទចម្រៀងឌឺដងគ្នា រហូតបង្កជាជម្លោះពាក្យសម្តីគ្នាក្លាយជាហិង្សាស្រីវាយស្រី ប្រុសវាយប្រុស

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមស្ទាវចិត្តឆៅ​អង់អាច​ ក្លាហាន​ ដោយហ៊ានប្រើដបស្រាវាយបំបែកក្បាលយុវជនម្នាក់នៅទល់មុខទីតាំងមួយកន្លែងដែលមានស្លាកយីហោ [ នឹក EX ] ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   នៅ្តម្តុំនោះមានការវាយគ្នាសឹងរាល់យប់​ ប៉ុន្តែជនរងគ្រោះភាគច្រេីនមិនដាក់ពាក្យបណ្តឹងនោះទេ​ គឺ​រង់ចាំវាយសងសឹកវិញនៅពេលក្រោយ។

    ពេលកើតហេតុសមត្ថកិច្ចបានទៅកាន់ទីតាំងនោះដើម្បីធ្វើអន្តរាគមន៍និងឃាត់ខ្លួនយកទៅអនុវត្តតាមនីតិវិធី។ ជនរងគ្រោះជាយុវជនម្នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖