ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១ កញ្ញា ចំនួន ៣០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៨នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣០ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៨នាក់ (ស្រី ២នាក់)។

+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)។

+ប្រើប្រាស់ ១៤ករណី ឃាត់ ៤៤នាក់ (ស្រី ៤នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន (Ice) = ៥៨៥,០៧ក្រាម និង ២០កញ្ចប់តូច។

-កេតាមីន (Ke) = ៤កញ្ចប់តូច។

-អុិចស្តាសុី (mdma) = ៨៣គ្រាប់។

-កញ្ឆា  = ៧កញ្ចប់តូច។

លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១៣អង្គភាព

១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ស្រី ៤នាក់ ចាប់យក Ice ២,៦៨ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១១ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៧ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៨ក្រាម។

៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥៧៨,៦៤ក្រាម។

៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២១កញ្ចប់តូច។

៨ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

៩ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ចាប់យក Ice ០,១២ក្រាម។

១០ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៩៥ក្រាម។

១១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់ ចាប់យក Ice ០,៥៣ក្រាម។

១២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យក Ice ១៦កញ្ចប់តូច, Ke ៤កញ្ចប់តូច, MDMA ៨៣គ្រាប់ និងកញ្ឆា ៧កញ្ចប់តូច។

១៣ / ប៉ៃលិន៖ រក្សាទុក ២ករណី ឃាត់ ២នាក់  ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,២៩ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖