ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាមមើលរំលង ជនពិការភាព ឬកម្មវិធី​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ផ្ដល់ឲ្យ​នូវ​ បណ្ណក្រីក្រ អត់ទាន់មាន ?

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អាជ្ញាធរ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម គឺថា​គាត់​​មេីលរំលង​ ខណៈជនពិការភាពម្នាក់ ដោយគាត់មិនទទួល​បាន​ការគាំទ្រ​ពី​កម្មវិធី​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ផ្ដល់ឲ្យ​នូវ​ បណ្ណក្រីក្រ​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឱ្យ​គាត់​ទទួលបាន​សេវា​ថែទាំ​សុខភាព​ដោយមិនបង់ថ្លៃ​ជាដើម​ ក្នុង​ខណៈ​ដែល​គាត់​មាន​ពិការភាព​មិនអាច​ទៅ​ប្រកប​កិច្ចការ​ងារ​ចិញ្ចឹម​ជីវិត​ដោយខ្លួនឯងបាន​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។

នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋជូនអាជ្ញាធរពាក់ព័ន្ធ និង ជូនព័ត៌មានដល់ក្រុមការងារយើង ! ក្នុងន័យផ្តល់ព័ត៌មាន ទាំងនេះ សូម​គោរព​ឯកឧត្តម​ ខៀវ កាញារីទ្ធអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ។ ខាងក្រោមនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋ ហើយ អ្នកតំណាងរាស្ត្រ បានបង្ហោះលើផេកផ្លូវការទាំងស្រុងថា :

ជា​ការពិត​ខ្ញុំ​មិនចង់​រំខាន​ឯកឧត្តម​ចំពោះ​រឿងនេះទេ​ ប៉ុន្តែ​ខ្ញុំ​ពិចារណា​ចុះឡើង​ច្រើន​សាទេីប​ដាច់ចិត្ត​ផ្ញើសារ​នេះ​ទៅ​ឯកឧត្ដម​ក្រោម​ហេតុផល​២៖

១-​ ឯកឧត្ដម​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ ហើយ​សាច់​រឿង​នេះក៏​ជាអ្នក​កំពង់ចាម​

២-​ ការ​ផុស​របស់​ឯកឧត្តម​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ ព្រោះ​ឯកឧត្តម​តែងតែ​ជួយ​ឈឺឆ្អាល​ដល់ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​ជួបរឿង​អយុត្តិធម៌​។

ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម​មេត្តា​ជ្រាប​ថា​៖​ បុរស​ម្នាក់​នេះ​  ឈ្មោះ​  ស៊ិន​ សែ​ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ផ្ទះ​កណ្ដាល​ក្រោម​ ឃុំ​ផ្ទះកណ្ដាល​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ។

គាត់​ជា​ជនមានពិការ​ភាព​ខ្វេ​រខ្វង់​ដៃ​ និងជេីង​តាំងពី​កុមារភាព​ ពិបាក​ក្នុង​ការធ្វើ​ដំណើរ​ទៅ​ណា​មកណា​ ថែមទាំង​មាន​ជំងឺ​ប្រចាំ​កាយ​(ឧស្សាហ៍​ប្រកាច់​)​ ត្រូវ​ប្រេីប្រាស់​ថ្នាំ​ប្រចាំថ្ងៃ​ ហេីយ​បច្ចុប្បន្ន​នេះ​មាន​ជំងឺ​ផ្សេងៗ​ទៀត​កំពុង​រួមរឹតរូបគាត់ទៀតផង។

បច្ចុប្បន្ន​គាត់​រស់​នៅ​ជាមួយ​បងស្រី​ដែលមាន​របរត្រឹមជាអ្នក​ជួយលាងចានឆ្នាំង​តាមរោងបុណ្យ​ ឬ​រោងការ​ និង​មួយចំណែក​បាន​ការ​ចែក​រំលែក​ពី​ប្អូន​ៗ​ដែល​ជា​កម្មការិនី​រោងចក្រ​ ដូច្នេះ​សបញ្ជាក់​ថា​ជីវភាព​របស់​គាត់​មិនមានលំនឹង​ល្អទេ។

អ្វី​ដែល​ខ្ញុំ​បាទ​ចង់​ជម្រាប​ជូន​ឯកឧត្តម​ជ្រាប​នោះ​គឺថា​គាត់​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​មេីលរំលង​ ដោយគាត់មិនទទួល​បាន​ការគាំទ្រ​ពី​កម្មវិធី​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ផ្ដល់ឲ្យ​នូវ​ បណ្ណក្រីក្រ​ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឱ្យ​គាត់​ទទួលបាន​សេវា​ថែទាំ​សុខភាព​ដោយមិនបង់ថ្លៃ​ជាដើម​ ក្នុង​ខណៈ​ដែល​គាត់​មាន​ពិការភាព​មិនអាច​ទៅ​ប្រកប​កិច្ចការ​ងារ​ចិញ្ចឹម​ជីវិត​ដោយខ្លួនឯងបាន​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។ ករណី​គាត់​ពុំទទួល​បាន​បណ្ណ​ក្រីក្រ​ប្រហែល​ជា​អាជ្ញាធរ​សំឡឹង​ឃើញ​គាត់​រស់​នៅ​លេីផ្ទះ​ឈេី​ខ្ពស់​ផុត​ពីដី​ដែលជាកេរ​ដំណែល​ពី​ឪពុកម្ដាយ​របស់​គាត់​ក៏ថាបាន​ ហើយ​ក៏គិតថា​គាត់​មាន​ជីវភាព​សមរម្យ​មិនសមនឹង​ទទួលបាន​ការគាំទ្រ​ណាមួយ​ពី​រាជរដ្ឋាភិបាល​។

បច្ចុប្បន្ន​នេះ​គាត់​កំពុង​រួមរឹតដោយ​សភាព​ហេីមរាងកាយ​ និង​កំពុងតែ​សំរាក​ព្យាបាល​នៅ​ភ្នំពេញ​ ហេីយ​បងប្អូន​អស់​លទ្ធភាព​ក្នុងការរកប្រាក់បង់ថ្លៃ​ព្យាបាល​បន្ត​ទៀតទេ​ ទេីប​ខ្ញុំ​ដាច់​ចិត្ត​ផ្ញើ​សារ​នេះ​ទៅ​ឯកឧត្ដម​ ដេីម្បី​ជាការ​ពញ្ញាក់​​ដល់​អាជ្ញាធរ​ក្រែងលោ​គាត់​អាច​ទទួល​បាន​បណ្ណ  និង​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិនបង់ប្រាក់ពី​មន្ទីរពេទ្យ​រដ្ឋ​។

​ហេតុ​ដូចនេះ​សូម​ឯកឧត្តម​មេត្តា​ពិនិត្យ​លទ្ធភាព​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​ទទួល​បាន​បណ្ណសម្រាប់ប្រេីប្រាស់​ក្នុង​ការគាំពារ​សុខភាព​​ដោយក្ដី​អនុគ្រោះ​។

ឯកឧត្តម​អាច​សាកសួរ​ព័ត៌មានបន្ថែម​ពី​អ្នករស់នៅ​ភូមិ​ផ្ទះ​កណ្ដាល(ម្ដុំវត្ត​ផ្ទះ​កណ្ដាល​)​ ​ពី​លោក​ ស៊ិន​ សែ​ ​ថាពិតដូចជាការ​រៀបរាប់​របស់​ខ្ញុំ​ដែរ​ឬទេ​ ព្រោះ​ជា​ភូមិ​ នៅ​តាម​ផ្លូវ​ដែល​ឯកឧត្តមតែ​ងឆ្លង​កាត់​ទៅ​កោះសូទិន​។

សូម​ឯកឧត្តម​ទទួលបាន​នូវ​ភាព​រីករាយ​នៅថ្ងៃ​ចុងសប្ដាហ៍​។

សូម​ឯកឧត្តម​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​អំពីខ្ញុំ​។

ដោយ ៖ សិលា


ចែករំលែក៖