ព័ត៌មានទាន់ហេតុការណ៍៖

បទពិសោធន៍មួយនៃការបោសសម្អាតគ្រាប់មីននៅកម្ពុជា!

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ហានិភ័យនៃគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់មីននៅពេលកំពុងប្រតិបត្តិការ​ ក្នុងនោះធម្មជាតិខ្លះក៏បន្ថែមការលំបាកនិងបន្ថែមគ្រោះថ្នាក់ដល់មនុស្សលោកដែរ! ។  នេះជាការលើកឡើង របស់លោក ហេង រតនា អគ្គនាយក សុីម៉ាក់ កាលពីម្សិលមុិញ ។ 

លោក ហេង រតនា បន្តថា ៖ ករណីស្ថានភាពគ្រាប់មីនស្ថិតនៅពីក្រោមឫសឈេី​បែបនេះ​ ប្រសិនជាអ្នកឯកទេសបោសសម្អាតមិនបានអនុវត្តមុឺងម៉ាត់តាមនីតិវិធីប្រតិបត្តិការនោះទេ​ គ្រាប់មីននេះអាចនឹងផ្ទុះឡេីង។ តាមធម្មតាម៉ាសុីនរាវមីន​ ឱ្យសញ្ញាសំឡេងសង្ស័យមានលោហធាតុនៅចំនុចនេះ​ ក្នុងករណីដែលអ្នកឯកទេសចាប់ផ្តេីមកកាយដីរកគោលដៅនៃលោហធាតុបង្កសំឡេង​ ពេលនោះនឹងជួបឧបសគ្គឫសឈេី​នេះ​ ហេីយក្នុងករណីដែលអ្នកឯកទេសព្យាយាមយកឧបសគ្គឫសឈេីចេញ​ កាត់​ដោយរណាឬកាប់ដោយពូថៅ​ ពេលនោះកំលាំងសង្កត់លេីគ្រាប់មីនកំរិតណាមួយនោះ​ នឹងអាចបង្កឱ្យគ្រាប់មីននេះផ្ទុះឡេីងភ្លាម!! ករណីបែបនេះធ្លាប់បង្កគ្រោះថ្នាក់ស្លាប់ឬរបួសអ្នកដោះមីននៅអង្គភាពខ្លះកន្លងមកដែរ! ។ 

លោក ហេង រតនា អគ្គនាយក សុីម៉ាក់ បានបញ្ជាក់ថា ៖ ក្នុងរូបភាពនេះអ្នកឯកទេសរបស់យេីងមានជំនាញច្បាស់លាស់និងមានការប្រុងប្រយត្ន័ខ្ពស់ទេីបរុករកគ្រាប់មីននេះឃេីញ​ និងកំទេចគ្រាប់មីននេះចោលដោយសុវត្ថិភាព! (គ្រាប់មីននេះរកឃេីញនៅទិសខេត្តពោធិ៍សាត់) ៕

ដោយ ៖ សហការី


ចែករំលែក៖