ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកស្អែកនេះ ! តុលាការជំនុំជម្រះជនត្រូវចោទ ជាជនជាតិចិន ៨រូប ជាប់ចោទពីបទ បង្ខាំងមនុស្សដោយខុស ច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ : នៅវេលាម៉ោង៨ និង៣០ នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងជំនុំជម្រះ រឿងព្រហ្មទណ្ឌ ករណី ជនត្រូវចោទ ជនជាតិចិន ៨រូប ជាប់ចោទពីបទ បង្ខាំងមនុស្សដោយខុស ច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីចៅក្រមស៊ើបសួរ ចេញលិខិតជូនដំណឹងបិទការស៊ើបសួរ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពច្បាស់លាស់ការបានបញ្ជាក់ថា, ក្រុមប្រឹក្សាជំនុំជម្រះ គឺ លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ
លោក ឃ្លោក ពិសិដ្ឋ ជាចៅក្រមប្រឹក្សា , លោក សាន ប៊ុនធឿន ជាចៅក្រមប្រឹក្សា និងក្រឡាបញ្ជី លោក ផល សុភ័ក្រ្ត ជាក្រឡាបញ្ជីសវនាការ ។

សូមបញ្ជាក់ថា, រឿងក្តីមួយនេះ មានការយកចិត្តទុកដាក់បំផុត ពីសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ជំនាញ របស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនទាំងនេះជាច្រើនទីតាំង ដែលជម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នាជាង ១០ លានដុល្លារ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ជនត្រូវចោទម្នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
សំណុំរឿងរសើបមួយនេះ និងក្តៅគគុក  ! កន្លងមកមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បាទតាមដាន សង្កេតមើលដោយយកចិត្តទុកដាក់បំផុត ដើម្បីឱ្យតុលាការ ផ្ដល់ភាពយុត្តិធម៌ សម្រាប់ជនរងគ្រោះ ឬផ្ដល់ភាពយុត្តិធម៌ដល់ជនជាប់ចោទ ។ ពីព្រោះថាកន្លងមកមន្ត្រីនគរបាលយុត្តិធម៌ ចុះបង្ក្រាប ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកក្រុមឧក្រិដ្ឋជន ជាច្រើនគោលដៅ ។
ពេលនេះក្នុងដំណាក់កាលបិទការស៊ើបសួរ បញ្ជូនមកជំនុំជម្រះ ដេញដោលផ្ទាល់ដើម្បី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានសិទ្ធិការពារខ្លួនទៅតាមផ្លូវច្បាប់ ទាំងភាគីរងគ្រោះ និងភាគីជាប់ចោទ ដែលប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញាស្អែកនេះ ដូច្នេះ ! មជ្ឈដ្ឋានទូទៅ កំពុងរង់ចាំមើលចំពោះចំណាត់ការរបស់តុលាការ សម្រេចផ្ដន្ទាទោសទៅលើអ្នកប្រព្រឹត្តខាងលើនេះក្នុងកម្រិតណា ! ហើយក្នុងនោះសាច់ញាតិជនរងគ្រោះ មានការជឿជាក់ បង្ហាញនៅក្តីសង្ឃឹមមុតមាំ ទៅលើតុលាការ ដែលផ្ដល់យុត្តិធម៌ដល់ខ្លួនជាជនរងគ្រោះ បានរងនូវអំពើធ្វើទារុណកម្មគ្រប់បែបយ៉ាង ។ ពួកគាត់សង្ឃឹមថា , ពន្លឺយុត្តិធម៌ត្រូវតែមាន បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ មានការយកចិត្តទុកដាក់បំផុត លើប្រព័ន្ធតុលាការ កាន់តែមានការវិវត្ត
ប្រកបដោយ សក្តានុពលលើកវិស័យយុត្តិធម៌ ជាមួយការគាំទ្រ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ល។

អ្វីដែលគេបញ្ជាក់ថា, នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី៥ ខែកញ្ញា ស្អែក សាលាដំបូងរាជធានីភ្នំពេញបើកការជំនុំជម្រះ រឿងព្រហ្មទណ្ឌបទឧក្រិដ្ឋនេះ ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ២១១៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដែល មានជនត្រូវចោទឈ្មោះTIAN HENGWEI ភេទប្រុស អាយុ៣៨ឆ្នាំ,ឈ្មោះMIAO QIANLONG ហៅMICHEAL ភេទប្រុស អាយុ៤០ឆ្នាំ ,ឈ្មោះZHU XINYU ហៅATY ភេទប្រុស អាយុ២៩ឆ្នាំ ,ឈ្មោះXU PANPAN ភេទប្រុស អាយុ៣៨ឆ្នាំ,ឈ្មោះBAI FUJUN ភេទប្រុស អាយុ៥១ឆ្នាំ ,ឈ្មោះWANG XIAO WEI ភេទប្រុស អាយុ៤២ឆ្នាំ,ឈ្មោះZHANG YUNLEI ហៅអាយួន ភេទ ប្រុស អាយុ៣៤ឆ្នាំ, ឈ្មោះZHANG YUNCHANG ភេទប្រុស អាយុ៣៤ឆ្នាំ,ឈ្មោះAH XING ភេទប្រុស ,ឈ្មោះHUANG TINGYUN ភេទប្រុស ,ឈ្មោះHUANG QIWU ភេទប្រុស និងបក្ស ពួក ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ បង្ខាំងមនុស្សដោយខុស ច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា ២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត ស្ថិតនៅភូមិស្រុក ចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហូត៥០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ១៥៨៤ អ.យ.ជ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានធ្វើការស៊ើបសួរចប់សព្វគ្រប់ហើយ ។

សូមជម្រាបជូនថា,យោង–តាមដីកាសន្និដ្ឋានស្ថាពរលេខ២៤០៦ អ.យ. ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនជនត្រូវចោទឈ្មោះTIAN HENGWEI ឈ្មោះHIAO QIANLONG UTMICHAEL, In:ZHU XINYU SUTTATY, gn:xu PANPAN, gn:WANG XIAO WEI, NIZHANG YUNCHANG, ឈ្មោះZHANG YUNLEI, ឈ្មោះHUANG TINGYUN និងឈ្មោះHUANG YUNYAN ទៅជំនុំជម្រះ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២៥៤ និងមាត្រា៤៩០

នៃក្រមព្រហ្មទណ្ឌ

ប្រព្រឹត្តនៅចំណុចអគារSKY VILLA ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហួត៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣ និងដែលអាចកំណត់ពីពិរុទ្ធភាពរបស់ជនត្រូវ 19:TIAN HENGWEI, MIAO QIANLONG SUTIMICHAEL, In:ZHU XINYU SUTATY,n: XU PANPAN, WANG XIAO WEI, IZHANG YUNCHANG, ZHANG YUNLEI, 1: HUANG TING YUN និងឈ្មោះHUANG YUNYAN ជួនទៅជម្រះពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិត ទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។

-ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី គប្បីរក្សាជនត្រូវចោទឈ្មោះTIAN HENGWEI, MIAO QIANLONG SUTIMICHAEL, In:ZHU XINYU UTATY, nixu PANPAN, n:WANG XIAO WEI, ZHANG YUNCHANG, ZHANG YUNLEI HUANG TINGYUN ឱ្យនៅជាប់ឃុំបណ្ដោះអាសន្នរហូតដល់ពេលបង្ហាញខ្លួនមុខតុលាការតាមបញ្ញាត្តិមាត្រា២៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

ចុងក្រោយ ចៅក្រមស៊ើបសួរ សម្រេចចេញលិខិតបិទការស៊ើបសួរ ក៏សម្រេច បញ្ជូនជនត្រូវចោទ :

ក-ឈ្មោះTIAN HENGWEI ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (ឃុំខ្លួន) ។

ខ-ឈ្មោះMIAO QIANLONG ហៅHICHAEL ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន (ឃុំខ្លួន)។

គ-ឈ្មោះZHU XINYU ហៅ ATY ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (ឃុំខ្លួន) ។

ឃ-ឈ្មោះXU PANPAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (ឃុំខ្លួន)។

ង-ឈ្មោះWANG XIAO WEI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន (ឃុំខ្លួន)។

ច-ឈ្មោះZHANG YUNCHANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (ឃុំខ្លួន)។

ឆ-ឈ្មោះ ZHANG YUNLEI ហៅ អាយួយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន (ឃុំខ្លួន)។

ជ-ឈ្មោះHUANG TINGYUN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន (គេចខ្លួន) ទៅជម្រះពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា៤៩០. នៃក្រមព្រហ្មទណ្ឌ ទៅជំនុំជម្រះ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះហើយ ៕

ដោយ៖ សិលា


ចែករំលែក៖