ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Demarai Gray រិះគន់គ្រូបង្វឹក Sean Dyche ក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

ចែករំលែក៖

ខ្សែបម្រើស្លាបរបស់ក្លិប Everton កីឡាករ Demarai Gray បានចេញមុខរិះគន់អ្នកចាត់ការទូទៅលោក Sean Dyche នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម។ Grey កំពុងតែពិភាក្សាអំពីការចូលរួមជាមួយ Fulhamប៉ុន្តែការផ្លាស់ប្តូរនេះមិនបានសម្រេចមុនពេលទីផ្សារដោះដូរកីឡាករបិទ។

កីឡាករវ័យ២៧ឆ្នាំរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមទួរគី Super Lig របស់ Besiktas និងក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ Gray បានសរសេរនៅលើ Instagram ថា អ្នកគាំទ្រ Everton តែងតែអស្ចារ្យជាមួយខ្ញុំ ប៉ុន្តែវាពិតជាលំបាកណាស់ក្នុងការលេងសម្រាប់អ្នកដែលមិនបង្ហាញការគោរពចំពោះអ្នក” ។

Grey បានចូលរួមជាមួយក្រុម Everton ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen ក្នុងតម្លៃ១.៧លានផោន កាលពីឆ្នាំ២០២១ ហើយបានបង្ហាញខ្លួន៧៥ប្រកួតឲ្យក្លិប ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់។ កីឡាករូបនេះបានលេងឱ្យក្រុមជម្រើសជាតិចាម៉ៃកានៅព្រឹត្តិការណ៍ ConcacafGold Cup នៅរដូវក្តៅ ប៉ុន្តែមិនទាន់បានលេងឱ្យ Everton នៅឡើយទេនៅរដូវកាលនេះ។

លោក Dyche បាននិយាយនៅពេលត្រូវបានសួរអំពី Grey បន្ទាប់ពីក្រុមរបស់គាត់ស្មើ នៅ Sheffield United កាលពីថ្ងៃសៅរ៍ថា វាជាអ្វីៗគ្រប់យ៉ាង កាយសម្បទារបស់គាត់ក្នុងការលេងក្នុងក្រុម ស្ថានភាពជុំវិញគាត់ និងការរំខានទាំងអស់ សង្ឃឹមថា ក្នុងរយៈពេលសប្តាហ៍ខាងមុខនេះ វានឹងកាន់តែច្បាស់ ហើយគាត់នឹងធ្វើឱ្យខ្លួនគាត់សមជាចំណុចចាប់ផ្តើម នៅពេលសួរថា តើគាត់រំពឹងថា Grey នឹងនៅជាមួយក្រុមដែរឬទេ? លោក Dyche បានបន្ថែមថា “ខ្ញុំមិនប្រាកដទេ ខ្ញុំនឹងធ្វើនៅពេលនេះ”

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖