ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាម ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ( ទូរស័ព្ទដៃប្រជាពលរដ្ន )នៅហាង ស្រីណា បោកអ៊ុត នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០និង ៣០ នាទីព្រឹកនៅចំណុចស្តុបវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុមាន ជនសង្ស័យម្នាក់អាយុប្រហែល៣០ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយសូគីស្មាស់ពណ៌ខ្មៅ បានយកម៉ូតូមកចតចោលនៅផ្លូវ៤៧៤ សង្កាត់បឹងត្របែកហើយដើរមកផ្លូវ៩៩ប្រហែល៥០ម៉ែត្រចូលមកផ្ទះបោកអ៊ុតតែដោយស្រ្តីជាម្ចាស់ហាងរវល់បោកខោអាវនៅក្នុងបន្ទប់ទឹកពេលម្ចាស់ហាងចេញពីបន្ទប់ទឹកក៏ក្រឡែកឃើញបុរសជនសង្ស័យលួចយកទូរស័ព្ទដៃនៅលើតុ បម្រុងរត់គេចខ្លួន តែជនរងគ្រោះស្រែកថាចោរៗទើបជនសង្ស័យទំលាក់ចោលទូរស័ព្ទ ប្រជាពលរដ្ឋនាំគ្នាដេញតាមដល់ម្តុំ ស្តុបវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ទើបឃាត់ខ្លួនបាន ៕
បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា