ព័ត៌មានទាន់ហេតុការណ៍៖

លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងលំ​នៅដ្ឋានត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មគោលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣ វេ​លាម៉ោង​០៩និង៤០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ស្មាន់ លាងភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពផ្លោះរបងផ្ទះចូលលួច​យកកុំព្យូទ័រយួរដៃ​ ឡេបថប​ និងស្បែ​ក​ជើងស្បែកចំនួន០១គូររបស់គាត់កាលពីវេលាម៉ោង​០១និង​៣០​នា​ទីរំ​លងអធ្រាត្រនាយប់ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ ឈានចូលថ្ងៃទី​០៣​ខែកញ្ញាឆ្នាំ២០២៣ ទៅហេីយ​នៅចំណុចផ្ទះរបស់ខ្លួន។ 

ក្រោយពីទទួលបណ្ដឹងនេះមក ដោយអនុវត្តតាមយោ​បល់ដឹកនាំរបស់លោ​ក​ ឧត្ត​ម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរ​សេ​នីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនា​ញរួមជាមួយកម្លាំងប៉ុស្តិ៍នគរ​បា​លរដ្ឋបាលគោកឃ្មុំធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេតរហូតដល់ថ្ងៃទី​៤ខែ​កញ្ញាឆ្នាំ២០២៣ វេលាម៉ោង០៩​និង​០០នាទី ទេីបឃាត់ខ្លួនបានជនសង្ស័យចំនួន​០២​នាក់គឺ៖

១-ឈ្មោះ សន សុថាន ហៅ ឃ្លោកភេទប្រុស អាយុ​១៨ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល(ជនដៃដល់)និង២-ឈ្មោះ វុត កវីភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល(អ្នករួមគំនិត)

ក្នុងនោះសមត្ថកិច្ចដកហូតសំភារៈភស្តុតាងរួមមាន៖

-កុំព្យូទ័រឡេបថប យួរដៃពណ៌ទឹកមាសម៉ាកLAPTOP AZUS ចំនួន០១គ្រឿង

-ស្បែកជើងស្បែកពណ៌ខ្មៅចំនួន០១គូរ

-ម៉ូតូ០១គ្រឿងម៉ាកវីវ៉ាស៊េរី២០០៧ ពាក់ស្លាកលេខភ្នំពេញ1Z-9986

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងអធិការដ្ឋានន​គរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាម​នីតិវិធី​ច្បាប់​ រីឯសម្ភារៈដែលរកឃេីញ​បាន ប្រគ​ល់​ជូនម្ចាស់វិញ៕

ដោយ៖ សូរិយា


ចែករំលែក៖