ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទីហ្វុង Haikui វាយប្រហារលើកោះតៃវ៉ាន់ មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ តៃវ៉ាន់ កំពុងធ្វើការដើម្បីស្តារថាមពលអគ្គិសនីដល់ពលរដ្ឋច្រើនជាង ៣០,០០០គ្រួសារ បន្ទាប់ពីព្យុះទី
ហ្វុងហៃគូអ៉ិ (Haikui) បានបក់បោកលើភាគខាងកើតនិងភាគខាងត្បូងនៃកោះនេះបណ្តាលឱ្យសាលារៀន និងអាជីវកម្មនានាត្រូវបិទជាបណ្តោះអាសន្ន ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានលុបចោលជើងហោះហើរផងដែរ។
ព្យុះ Haikui បានបោកបក់ទៅដល់ដីគោកនៃតំបន់ភ្នំដែលមានប្រជាជនរស់នៅតិច ស្ថិតនៅឯភាគអាគ្នេយ៍ កាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់មក ឆ្ពោះទៅផ្នែកខាងត្បូងនៃកោះតៃវ៉ាន់។ ក្រុមហ៊ុន Taipower បានឱ្យដឹងថា ព្យុះ Haikui បានផ្តាច់ចរន្តអគ្គិសនីសម្រាប់ពលរដ្ឋជាង ២៤០,០០០គ្រួសារ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃអាទិត្យនៅសល់ពលរដ្ឋជាង ៣៤,០០០គ្រួសារកំពុងរង់ចាំការស្តារថាមពលអគ្គិសនីឡើងវិញនៅថ្ងៃចន្ទនេះ។
ព្យុះទីហ្វុង Haikui មានកម្លាំងខ្សោយជាងព្យុះទីហ្វុង Saola ដែលបានវាយប្រហារទីក្រុងហុងកុងនិងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសៅរ៍។ មកទល់នឹងពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ក្នុងទីក្រុងតៃប៉ិ។ មនុស្ស៥នាក់បានរងរបួស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖