ភ្នំពេញ ៖ បើយោងតាមសេចក្តីសម្រេច ស្តីពីការតែងតាំងមន្ត្រីគណបក្ស ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ គឺលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា : យោង – សំណូមពរនការងារនាដំណាក់កាលបច្ចុប្បន្ន
– មតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេច
ប្រការ ១ : តែងតាំង ឯកឧត្តម នុត ពុធដារ៉ា ជាទីប្រឹក្សារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ប្រការ ២ : ខុទ្ទកាល័យ និងគណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល ស្ថាប័ន គណបក្សដែលពាក់ព័ន្ធ និងឯកឧត្តម នុត ពុធដារ៉ា ត្រូវប្រតិបត្តិតាម សេចក្តីសម្រេចនេះ ៕
ដោយ ៖ សិលា