ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖​ យានយន្ត ១៤គ្រឿងទៀត ត្រូវបានផាកពិន័យ ខណៈមនុស្សស្លាប់៥នាក់ និង១៧នាក់រងរបួសនាថ្ងៃទី០៤ ខែកញ្ញានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេស​ បានចុះត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ១៤គ្រឿងទៀត នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១០គ្រឿង និងរថយន្ត ០៤គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ បានគូសបញ្ជាក់ថា​ នគរបាលចរាចរណ៍ទូទាំងប្រទេស​ នាថ្ងៃទី​០៤​ កញ្ញា​នេះ​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១៧គ្រឿង ក្នុងនោះមានម៉ូតូ ៦២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦១គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសល្បឿន និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ​ សម្រាប់ថ្ងៃទី០៤ ខែកញ្ញានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ ក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ១៧នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ០៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៨នាក់ របួស ១១៨នាក់ (របួសធ្ងន់ ៤៤នាក់)។ 

បន្ថែម​ពី​នេះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ​៖ សហការី​


ចែករំលែក៖