ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណីហិង្សាលើអ្នក​វិភាគកីឡាលោក Roy Keane

ចែករំលែក៖

ការចោទប្រកាន់ទៅលើអ្នកវិភាគរបស់ទូរទស្សន៍កីឡា Sky Sports លោក Roy Keane បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យថ្ងៃទី ខែកញ្ញាកំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលិMetropolitan

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា អតីតប្រធានក្រុមបិសាចក្រហមលោក Keane មានវ័យ៥២ឆ្នាំត្រូវបានអ្នកគាំទ្រវាយដំអំឡុងពេលមានជម្លោះ។ នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីឧបទ្ទវហេតុនេះ មិត្តរួមការងាររបស់លោកKeane គឺលោក Micah Richards អាចត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខជាមួយនឹងបុរសម្នាក់។

អ្នកនាំពាក្យរបស់ Sky Sports បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “យើងយល់ថាប៉ូលិសកំពុងស៊ើបអង្កេតការចោទប្រកាន់មួយដោយសមាជិកនៃសាធារណៈជនភ្លាមៗមុនពេលវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ។

សេចក្តីថ្លែងការណ៍របស់ Sky Sports បានបង្ហាញដោយសំដៅទៅលើអតីតខ្សែការពារ Manchester City ដែលធ្វើការនៅការប្រកួតជាមួយ Keane ថា “នៅក្នុងវីដេអូដែលបានឃើញ Micah Richards កំពុងធ្វើសកម្មភាពដើម្បីបំភាន់ស្ថានការណ៍” ។

ជាមួយគ្នានេះក្លិប Arsenal បានអះអាងថា ពួកគេបានដឹងពីឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យរបស់ Arsenal បាននិយាយថា “ប៉ូលិMetropolitan កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយយើងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការសាកសួររបស់ពួកគេ” ។

គួររំលឹកថា ក្រុមកាំភ្លើងធំ Arsenal បានវាយបកវិញពីការស៊ុតបាល់បញ្ចូលទីដើម្បីទទួលជ័យជម្នះ ១ នៅចុងម៉ោងលើគូប្រជែង ManchesterUnited ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៤ ដែលធ្វើឲ្យ Arsenal ទទួលបាន៣ពិន្ទុឈរលេខ៥ ខណៈ Man Utd បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១១បណ្តោះអាសន្ន ៕

ដោយ៖ ភារៈ(រូបភាព ៖ Sky Sport/Reuters/CNA)


ចែករំលែក៖