ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងវត្ថុតាងករណីប្រើឧបករណ៍នេសាទល្មើសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី៤កញ្ញា២០២៣ជនសង្ស័យ២នាក់រួមនិងវត្ថុតាងដែលជាឧបករណ៍ឆក់ត្រីត្រូវបានសមត្ថកិច្ចនគបាលជំនាញស្រុកជលគីរីសហការជាមួយនគបានប៉ុស្តិ៍រដ្ឋបាលឃុំកោះថ្កូវឃាត់ខ្លួនបញ្ជូនមកជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ។

លោកវរសេនីយ៍ឯក ហ៉ឹម យ៉ុង អធិការនគបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៥និង៣៥នាទីថ្ងៃទី៤កញ្ញា២០២៣នេះថាមុខសញ្ញាឆក់ត្រីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមាន ១ ឈ្មោះ ឆេង សារិទ្ធិ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិកថ្កូវ ឃុំកោះថ្កូវ  ទី២ឈ្មោះ លាង ស៊ីដែន ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិកោះលតឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកជលគីរីបានអោយដឹងទៀតថានៅមុនការឃាត់ជនសង្ស័យឆក់ត្រីទាំង២នាក់ខាងលើនេះសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចបានសហការជាមួយកម្លាំងនគបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកោះថ្កូវបានចុះធ្វើការបង្ក្រាបបានខណៈជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពនៅចំណុចព្រែកតាកែវដែលស្ថិតនៅក្នុងភូមិកោះថ្កូវឃុំកោះថ្កូវស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

លោកវរៈសេនីយ៍ឯក ហ៉ឹម យ៉ុង អធិការនគបាលស្រុកជលគីរីបានបញ្ជាក់អោយដឹងទៀតថានៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចរបស់លោកដកហូតបានក្បាលឆក់មួយគ្រឿង(១៨គ្រាប់) អាគុយ៧០អាំពែមួយគ្រឿង.ទូកបាឡាស្មាច់មួយប្រវែង៥.៩ម៉ែត្រ.ម៉ាស៉ីនសាំង១៨សេះមួយគ្រឿងនិងមនុស្ស២នាក់ដោយឡែកដងឆក់ត្រូវជនសង្ស័យបោះចោល ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកជល់គីរីនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះថ្កូវបានរាយការណ៍ជូនអធិការនគរបាលស្រុកជល់គីរីនិងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួនិងបានកសាងឯកសារបញ្ជូនបន្តទៅរដ្ឋបាលជលផលកំពង់ប្រាសាទកសាងសំណុំរឿងបញ្ជូនបន្តទាំងមនុស្សនិងវត្ថុតាងទៅខណ្ឌរដ្ឋបាលជលផលខេត្តទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖