ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តឡិចស៊ីស៤៧០កៀររថយន្តព្រូសរួចបន្តទៅបុកដេីមឈេីមួយដេីមទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តឡិចសុីសLX470កៀររថយន្តព្រូសខណៈកំពុងឈប់ភ្លើងស្តុបបណ្តាលឱ្យរងការខូចខាត ហេីយរថយន្តបង្កបានបន្តទៅបុកដេីមឈេីមួយដេីមទៀតទើបទៅមុខលែងរួច​ ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបផ្លូវលេខ៣១០​ កែងផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BR-5276 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់ភ្លើងស្តុបពណ៌ក្រហម​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់​សង្ស័យជាកម្លាំងនគរបាល​ ដោយមានឯកសណ្ឋានក្នុងរថយន្តពាក់ស័ក្កិ៥​ បេីករថយន្តម៉ាកឡិចស៊ីស​LX 470​  ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AB-2610 ទំនងជាស្រវឹងផងនោះ​ធ្វេីដំណេីរមកពីក្រោយកៀររថយន្តព្រូសខាងស្តាំបណ្តាលឱ្យរងការខូចខាត​ ភ្លាមនោះរថយន្តបង្កបានបន្តទៅមុខទាំងបញ្ច្រាសទិសចរាចរណ៍ទៅ

បុកដេី​មឈេីមួយដេី​មទៀតរងការខូចខាតទៅមុខលែងរួច តែមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយបានសម្របសម្រួលភាគីទាំងសងខាងដោយភាគីខាងរថយន្តបង្កព្រមទទួលកំហុសចេញថ្លៃជួសជុលទៅភាគីខាងរថយន្តរងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖