ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ យោធាពាក់ផ្កាយ៣ម្នាក់គាំងបេះដូងស្លាប់ខណៈកំពុងបេីករថយន្ត

ចែករំលែក៖

ភ្នំពេញ​៖​ ឧត្តមសេនីយ៍​ឯកយោធាពាក់ផ្កាយ៣ម្នាក់ខណៈបេីករថយន្តសុខៗក៏បានឈប់រថយន្តនៅចិញ្ចេីមផ្លូវអង្គុយស្លាប់ក្នុងរថយន្តតែម្តង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច​ ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣​ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យ​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ សាំង​ អូន  ភេទ​ប្រុស​អាយុ​៦៤ឆ្នាំ​មុខរបរ​ យោធា​ ឋារន្តស័ក្ក​ឧត្តម​សេនីយ៍​ឯក​   អង្គភាព​អគ្គលេខាធិការដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ បច្ចុប្បន្ន​(ចូល និវត្តន៍​) ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​លេខ​ សេ​២៦​ ភូមិ​ ខ​ ​១​ សង្កាត់​ ច្រាំង​ចំរេះ២ ​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​  មាន​ស្រុក​កំណើត​ ភូមិ​កោះគោ ឃុំ​ព្រៃគគី​ ស្រុក​ចន្រា្ត ​ខេត្ត​ ស្វាយរៀង​។

បេីករថយន្តរថយន្តម៉ាកRAV4 ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2X.3545។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុសង្ស័យមិនស្រួលខ្លួនក៏អែបរថយន្តឈប់នៅខាងមុខមន្ទីរពេទ្យឯករាជ្យ​ ហេីយក៏អង្គុយស្លាប់ក្នុងរថយន្តតែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធកន្លែងកេីតហេតុរង់ចាំជំនាញមកពិនិត្យជាក់ស្តែង។ 

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង​ ក្រោយពិនិត្យកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យនៅវត្តអង្គតាមិញតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖