ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនម្នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះកុង​ បង្រ្កាប​និងឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​កោះកុង​៖​ កម្លាំងនគរបាលស្រុកកោះកុង​ នៃស្នងការដ្ឋាននគរបាលខេត្ត​កោះកុង​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ជាក់ស្ដែង​ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការ នៅវេលាម៉ោង០១ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ប្រុស។

មន្រ្តីនគរបាលស្រុកកោះកុង បានឲ្យដឹងថា ៖ ១-ឈ្មោះ រស់ វិចិត្ត (ហៅ ចិត្ត)  អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

វត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កំណាត់ទុយោ

-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖