ព័ត៌មានទាន់ហេតុការណ៍៖

យានយន្ត ២៩៣គ្រឿង ត្រូវបានផាកពិន័យ ខណៈ​មនុស្ស​៣នាក់ស្លាប់​ និងរបួស១៤នាក់ នាថ្ងៃទី០៧ ខែកញ្ញានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ​ យានយន្តសរុបចំនួន ២៩៣គ្រឿងទៀត ក្នុងនោះមានម៉ូតូ ២៦០គ្រឿង និងរថយន្ត ៣៣គ្រឿង​ ខណៈ​មនុស្ស​៣នាក់ស្លាប់​ និងរបួស១៤នាក់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី០៧ ខែកញ្ញានេះដែរ​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧០២គ្រឿង ក្នុងនោះមានម៉ូតូ ១៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៤៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់ស្លាកលេខ ស្រវឹង ល្មើសល្បឿន និងល្មើសសញ្ញាជាដើម។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១០លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ១៤នាក់ (របួសធ្ងន់ចំនួន ០៩នាក់)។ រយៈពេល ០៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨១លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៨នាក់ របួស ១៧០នាក់ (របួសធ្ងន់ ៧៩នាក់)។ 

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ​៖ សហការី​


ចែករំលែក៖