ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍នេសាទអូសខ្យង.សជាង១០ឈ្នាងត្រូវបានប្រជានេសាទក្នុងឃុំថ្ម.សប្រគល់ឱ្យមន្រ្ដីជំនាញផលផលជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកោះកុង៖ ក្រោយពីមានការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោកអុី ម៉េងលាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និង​លោក ព្រំ សុវណ្ណា នាយ​ផ្នែក​ជលផល​បូទុមសាគរ ដែលឃុបឃិតទទួលសំណូកលុយរាប់រយលានរៀលពីឈ្មួញរកស៊ីខ្យង.សទៅលក់នៅប្រទេសវៀតណាម រហូតឈានដល់ផ្អាកការងារជាបណ្នោះអាសន្នរួចមក ឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យង.សជាង១០ត្រូវបានក្រុមការងារជំនាញជលផលសហការបង្ក្រាបរឹបអូសបានជាបន្តបន្ទាប់។ការបង្ក្រាបបទល្មើសនេសាទនោះមន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង បានទទួលយកឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យងសជាង១០ឈ្នាងពីប្រជានេសាទក្នុងឃុំថ្មស ស្រុកទុមសាគរ ខេត្តកោះកុង ក្រោមវិធានការក្ដៅចាប់ពីថ្ងៃទី៦ទី៧រហូតដល់ថ្ងៃទីខែកញ្ញាឆ្នាំ២០២៣នេះរហូតជាបន្តបន្ទាប់ទៀតផងដែរ។

ក្រោមការចង្អុលបង្ហាញនិងដឹកនាំពីរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

 ចុះបង្ក្រាបនោះដែរក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជលផលហើយក៏បានបញ្ជាឲ្យមន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង ចុះធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជានេសាទអំពីផលប៉ះពាល់ការនេសាទដោយប្រើប្រាស់ឧបករណ៍អូសខ្យងសក្នុងឃុំថ្មសនោះ ។ 

បន្ទាប់ពីមន្រ្តីជំនាញបានណែនាំផ្សព្វផ្សាយដល់ពួកគាត់អំពីផលប៉ះពាល់ការនេសាទអូសខ្យងសរួចហើយនោះ មានប្រជានេសាទជាច្រើនអ្នកបានភ្ញាក់រលឹក ដោយសុខចិត្តប្រគល់ឧបករណ៍រនាស់អូសខ្យងសដល់មន្រ្ដីជំនាញដើម្បីយកទៅបំផ្លាញចោលផងដែរ ។

មន្ត្រីជំនាញជលផលថា ក្នុងថ្ងៃទី០៦ ខែកញ្ញា ប្រជានេសាទចំនួន៦គ្រួសារបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឈ្នាងអូសខ្យងសចំនួន៧ឈ្នាង និងថ្ងៃទី៧ ខែកញ្ញា នេះ ប្រជានេសាទចំនួន៤គ្រួសារទៀតបានបន្ដរប្រគល់ឧបករណ៍ឈ្នាងអូសខ្យងសចំនួន៤ឈ្នាង សរុបថ្ងៃនេះកម្លាំងជំនាញជលផលទទួលបានឧបករណ៍ឈ្នាងអូសខ្យងសចំនួន១១ឈ្នាង ។ ហើយមកដល់ពេលនេះមន្ត្រីជំនាញនៅតែបន្ដចុះណែនាំផ្សព្វផ្សាយដល់ប្រជានេសាទអំពីផលប៉ះពាល់ការនេសាទដោយប្រើប្រាស់ឧបករណ៍អូសខ្យងសនេះបន្ថែមទៀត ។

មន្ដ្រីជំនាញថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ឈ្នាងអូសខ្យងសក្នុងតំបន់ទឹករាក់ និងតំបន់ទឹកជ្រៅនេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះអេកូឡូស៊ីស្រទាប់បាត ជាពិសេសការបាត់បង់ចំណីដល់ប្រភេទសត្វដែលស៊ីខ្យងសនេះជាអាហារ មានដូចជា ពពួកសត្វក្ដាម បាកាំង ត្រីក្អុក និងមានត្រីជាច្រើនប្រភេទទៀតផងដែរ ។

ឯការចាត់វិធានការក្ដៅពីលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនេះ គឹ ក្រោយពីមានការបែកធ្លាយក្រោមការឃុបឃិតលាក់បាំងពីលោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង និង​លោក នាយ​ផ្នែក​ជលផល​បូទុមសាគរ ទទួលសំណូក ពុករលួយ កិបកេងយកផលប្រយោជន៍ដោយខុសច្បាប់ ពីឈ្មួញរកស៊ីនាំខ្យងសទៅលក់នៅប្រទេសវៀតណាម  រហូតឈានដល់លោក ឌិត ទីណា រដ្ឋ​មន្ដ្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចេញសេចក្ដីសម្រេចផ្អាកតួនាទី និងផ្ទេរភារកិច្ចជាបណ្ដោះអាសន្ន ចំពោះភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ រួមនឹងនាយផ្នែកជលផលបូទុមសារគផងដែរបានដកបញ្ឈរជើងហើយ ។

ក្នុងនោះដែរមជ្ឈដ្ឋាននានា បានចូលរួមសាទរ និងកោតសសើរដល់លោក ឌិត ទីណា រដ្ឋ​មន្ដ្រី ក្រសួងកសិកម្ម ដែលបានសម្រេចវះកាត់សាច់ស្អុយមួយដុំនេះចោលទាន់ពេលវេលា ដើម្បីបង្ការកុំឲ្យសាច់ស្អុយ១ដុំនេះក្លាយទៅជាដុំសាច់មហារីក ។

មជ្ឈដ្ឋាននានាក៏កំពុងរង់ចាំមើលតើអង្គភាពប្រឆាំងអំពើពុករលួយមានចំណាត់ការបែបណាដែរតាមផ្លូវច្បាប់ ចំពោះមន្រ្តីខិលខូចទទួលសំណូកពីឈ្មួញល្មើសច្បាប់ ព្រមទាំងកិបកេងយកផលប្រយោជន៍ដោយខុសច្បាប់ទាំងពីររូបនេះជាគំរូដល់មន្រ្ដីផ្សេងទៀត ដែលបម្រុងនិងឆ្លៀតឱកាសទទួលសំណូកកិបកេងចំណេញផលប្រយោជន៍ជាតិបន្តទៀតនោះ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖