ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ និងប្រជាជនកម្ពុជា នៃកិច្ចប្រជុំកំពូលអាស៊ានលេីកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីអញ្ជើញចូលរួមកិច្ចប្រជុំ នៅឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕
ដោយ ៖ សិលា