ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

   ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងដកហូតវត្ថុតាងមួយចំនួន​កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវកែងបត់ចូលវត្តប្រាសាទសួគ៌ា ស្ថិតក្នុងភូមិស្រែឈើនាង ឃុំស្រែននោង ស្រុកត្រាំកក់​ ខេត្តតាកែវ។ 

    កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា​ មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​នេះ កម្លាំងគរបាលបានចុះល្បាតក្នុងមួលដ្ឋានដេីម្បីទប់ស្កាត់កុំឱ្យមានបទល្មេីសផ្សេងៗកើតឡើង ខណៈល្បាតមកដល់ចំណុចផ្លូវកែងបត់ចូលវត្តប្រាសាទសួគ៌ា ស្ថិតក្នុងភូមិស្រែឈើនាង ឃុំស្រែននោង ស្រុកត្រាំកក់​ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ : 

១-ឈ្មោះ ងូ ដេត ហៅ ប៊ូក ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ  ។

២-ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទ០៣គ្រឿង ម៉ូតូ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីធ្វើការសាកសួរ។

ដោយផ្អែកលើចម្លើយឆ្លើយដាក់របស់ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពង្រ ឃុំខ្វវ ស្រុកទ្រាំង នៅថ្ងៃទី០៨ ខែ០៩ ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចក៏បានបន្តនីតិវិធីឈានទៅធ្វើការឃាត់ខ្លួនឈ្មោះ ផន ផុន ភេទប្រុសអាយុ ៣៦ឆ្នាំ ម្នាក់ទៀត ។ 

    បច្ចុប្បន្ន​ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖