ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ០៣នាក់។
ជាក់ស្ដែងការបង្ក្រាបលេីកទី១ វេលាម៉ោង ០០និង៣០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញាម្សិលមិញនេះ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ ឧសភា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអង្គ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ ប៉ាង សុផុន ហៅ ប៉ូយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិអញ្ចា សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, ទូរសព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង ម៉ាក់ស៊ុយសុគីវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខ 1J-4425 ។
ការបង្ក្រាបលេីកទី២ នៅរសៀលថ្ងៃដដែល នៅចំណុចក្រុមទី២៤ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណូ ឆាត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, អំពូលកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ០១, កាំបិត០១ដើម និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង័្សយទាំង០៣នាក់ រួមនិងវត្ថុតាងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ កម្លាំងនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕
ដោយ៖ សហការី