ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ០៩ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១៣:៣០នាទី កម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ជាក់ស្តែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ វន គង្គា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម៧  ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

– សម្ភារ:ដកហូតមាន :  

-ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០៥កញ្ចប់។

  ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖