ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកំពង់ចាមឆ្មក់ឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់ ដែលលួចលេងល្បែងបញ្ជល់មាន់ខុសច្បាប់ ខណៈមិនដឹងថាតើត្រូវអប់រំឬក៏បញ្ជូនទៅតុលាការចាត់ការតាមច្បាប់?

ចែករំលែក៖

    ខេត្តកំពង់ចាម ៖ ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ  ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ដែលជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ និងវត្ថុតាងចាប់យករួមមាន៖

–  ម៉ូតូចំនួន០២ គ្រឿង 

– មាន់ចំនួន០៤ក្បាល 

– ជញ្ចីងសម្រាប់ថ្លឹងមាន់ចំនួន០១គ្រឿង។

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង មន្ត្រីជំនាញបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ៕ 

ដោយ ៖ វណ្ណៈ


ចែករំលែក៖