ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុច ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល ស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យឈ្មោះ រ៉េត រិត ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខ របរកម្មករនិងជនសង្ស័យឈ្មោះអយ គឹមស៊នភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ សង្ស័យជាប់ពាក់ពន្ធ័ករណីលួច (ក្បាលម៉ាស៊ីនបូមទឹក) ដោយដកហូតវត្ថុតាង ក្បាលម៉ាស៊ីនបូមទឹក១គ្រឿង ។
សូមជម្រាបជូនថានៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ខេង ធី ភេទស្រី អាយុ ៤៦ ឆ្នាំ រស់ នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកសិករ ត្រូវជនសង័្សយលួចយកក្បាលបូមទឹករបស់ខ្លួន ដែលភ្ជាប់ជាមួយម៉ាស៊ីនបូមទឹកទៅបាត់ ហេីយពេលដឹងថាបាត់ ជនរងគ្រោះប្តឹងមកសសមត្ថកិច្ចនគរបាល។ផ្អែកលេីបណ្តឹងនេះទេីបនគរបាលស្រាវជ្រាវ
រហូតឈានទៅឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលេី នាំមកកាន់អធិការដ្ឋាននគរបាលស្រុក។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាព លួចយកក្បាលបូមទឹក របស់ជនរងគ្រោះ នៅចំណុចចំការមៀន ពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំ នាញនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ រីឯសម្ភារ: របស់ជនរងគ្រោះប្រគល់ជូនគាត់វិញហេីយ៕
ដោយ៖ សូរិយា