ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កំពុងស្វែងរកជនបរទេស៣នាក់, សូមអំពាវនាវដល់សាធារណជនបើប្រទះឃើញ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អង្គភាព នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានប្រកាសស្វែងរកជនបរទេស៣នាក់ (ដូចរូបខាងក្រោម) ដែលកំពុងរត់គេចខ្លួន។

សូមបញ្ជាក់ថា : នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន  ឲ្យដឹង នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ថា ជនបរទេស៣នាក់នេះ បានបាត់ខ្លួននៅម្ដុំជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនបរទេសដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬទំនាក់ទំនងទូរស័ព្ទលេខ 093 636 392 / 012 500 555។

អង្គភាព នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់បញ្ជាក់ពី ការប្រព្រឹត្តបទល្មើស អ្វីនៅឡើយ ទេ ៕ 

ដោយ៖ សហការី


ចែករំលែក៖