ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រព្រឹត្តចោរកម្មឆក់យកទូរស័ព្ទ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទរបស់ស្ត្រីរងគ្រោះនៅតាមផ្លូវក្នុងស្រុករំដួល។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម តារាវិទូ ហៅទូ អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល។

    ចំណែកស្ត្រីម្ចាស់ទូរស័ព្ទមានឈ្មោះ ប៉ែន ស្រីរ័ត្ន អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។

    ប្រភពបន្តថា ចំណែកសម្ភារដែលដកហូតបានរួមមានទូរសព្ទដៃម៉ាក vivo មួយគ្រឿងនិងម៉ូតូម៉ាកវ៉េវ (vave)ពាក់ស្លាកលេខ 70-D1.526.75 មួយគ្រឿង។

    តាមសាក្សីបានអោយដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានដើរតាមផ្លូវជាតិលេខ១៣ ហើយបាននិយាយទូរស័ព្ទតែម្នាក់ឯង ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ (vave)ពាក់ស្លាកលេខ វៀតណាម  70-D1.526.75 មួយគ្រឿងបានបើកមកជិតរួចឆក់ទូរស័ព្ទ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមឃាត់ខ្លួនបានតែម្ដង។

   បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖