ព័ត៌មានទាន់ហេតុការណ៍៖

Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ

ចែករំលែក៖

ភ្នំពេញ ៖ Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាកសន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម។ ឱសថនេះមានទាំងទម្រង់ចាក់ លេប លាប និងហឺត។ 

ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវផលវិបាកជាច្រើនដូចជា៖

   •ជំងឺទឹកនោមផ្អែម ឬធ្វើអោយជំងឺទឹកនោមផ្អែមដែលមានស្រាប់ពិបាកគ្រប់គ្រង

   •លើសសំពាធឈាម ឬធ្វើអោយជំងឺលើសសំពាធឈាមដែលមានស្រាប់ពិបាកគ្រប់គ្រង

   •ខ្សោយក្រពេញលើតម្រងនោម (Adrenal insufficiency)

   •ឡើងទំងន់

   •លើសជាតិខ្លាញ់

   •បណ្តាលអោយមានការចាល់ជាតិទឹកដែលបណ្តាលអោយហើម និងអោយប៉ះពាល់ដល់បេះដូង

   •ធ្វើអោយស្បែកស្តើង ងាយជាំ ងាយដាច់រលាត់ សង្វារ ឬដំបៅមិនងាយជា

   •ធ្វើអោយមានជំងឺពុកឆ្អឹង ឬងាយបាក់ឆ្អឹងដោយឯកឯង

   •ធ្វើអោយថយចុះប្រព័ន្ធភាពស៊ាំដែលធ្វើអោយងាយឆ្លងមេរោគ

   •ធ្វើអោយប្រែប្រួលផ្នែកអារម្មណ៏ ដូចជា ឆេវឆាវ រវើរវាយ ឬពេលខ្លះធ្លាក់ទឹកចិត្ត ដើម្បីជៀសផុតពីផលវិបាកទាំងអស់នេះ អ្នកជំងឺមិនត្រូវប្រើប្រាស់ឱសថប្រភេទនេះដោយគ្មានការពិគ្រោះ និងវេជ្ជបញ្ជារពីគ្រូពេទ្យជំនាញឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖