ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៥នាក់ និងរងរបួស ៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ កញ្ញានេះ!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ២នាក់ ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ១លើក និងស្រវឹង ១លើក។ 

គួរជម្រាបជូនថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ កាលពីម្សិលមិញនេះ​ បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ២៣នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ១៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥៣នាក់ របួស ២៤៥នាក់ (របួសធ្ងន់ ១១៩នាក់)។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​និងក្រុមគ្រួសារ​៕

ដោយ​៖ សហការី​


ចែករំលែក៖