ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត PRUSH ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋរបួស៣នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរសបីនាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ បន្ទាប់ពីបើករថយន្ត ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០ទាបភ្លឺឈនចូលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ ១៥៨-១៥៩ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

នគរបាលក្រុងបាវិតបានឲ្យដឹងថា ម្ចាស់រថយន្តដែលរងរបួសមានឈ្មោះ សោម រតន:វិសាល  អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះ០៦៣ ផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរឈ្មោះ ម៉ី សម្ភស្ស ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសស្រាល និងឈ្មោះ ជួង ចំរើន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកម្ចាស់ផ្ទះមានឈ្មោះ ហួត សៀម ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មិនបណ្តាលអោយអ្នកផ្ទះរងរបួសទេ ខូចខាតតែទ្វារដែកបើកមួយ និង របកថ្នាំជញ្ជាំង ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញមាន រថយន្តម៉ាក PRUSH ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BU-0322 និងអ្នករួមដំណើរ២នាក់ ដោយធ្វើដំណើរពីកើតទៅលិចលើផ្លូវជាតិលេខ១ ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងទាបភ្លឺតែម្ដង។

ក្រោយមកអ្នករបួសទាំង៣នាក់ត្រូវបានដឹកមក សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីព្យាបាលមុខរបួស ចុះណែកមធ្យោបាយ សមត្ថកិច្ចអូសយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖