ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះលើផេក និងប្រព័ន្ធ Telegram យ៉ាងដូច្នេះថា ៖ «ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក»។
សម្តេតតេជោ មានប្រសាសន៍ថា ៖ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។
សម្តេចបានលើកឡើងថា ៖ មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។
ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។
សម្តេចសង្កត់ធ្ងន់ថា ៖ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ។
One must jump into the water to learn how to swim. I am observing the activities of the new prime minister, both in the country and abroad.
Having held the position of prime minister for more than 38 years, I can say that prime minister Hun Manet performed better than expected.
I am not speaking to praise my son. Before, I thought it would take about three months for the new prime minister to take full control of the work. Contrary to my thought, this prime minister has stated his journey with confidence, taking full control of works in all areas, both small and big tasks in the country and foreign affairs as reflected through ASEAN Summit and related meetings and the first official visit to the People’s Republic of China today; and prepares to attend the United Nations General Assembly next week. The child of the dragon will definitely not become a baby frog. ៕
ដោយ ៖ សុខ ខេមរា