ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៣៤នាក់ ក្នុងថ្ងៃតែមួយ​ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀន ៣៦ករណីនៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៣៤នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៦ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ១៣៤នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៤៨នាក់ (ស្រី ៥នាក់)។​ និងប្រើប្រាស់ ១៣ករណី ឃាត់ ៧៤នាក់ (ស្រី ៤នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩៧០,២៨ក្រាម និង៦០កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ២,៩៩ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៨,៩៦ក្រាម។​ កូកាអុីន (Cocaine) ស្មេីនិង​ ៤៣៥៦,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៧អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យក Ice ៣៣,៥០ក្រាម, Ke ២,៩៩ក្រាម, MDMA ៨,៩៦ក្រាម និងCocaine ៤៣៥៦,០ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់  ចាប់យក Ice ៩,៨០ក្រាម។

*៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៧៣៨,៧៩ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,២៣ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យក Ice ១៥កញ្ចប់តូច។

*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។

*៧ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១០១,២៧ក្រាម។

*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៤២នាក់ ស្រី ៣នាក់ និងអនុវត្តន៍ដីកា ៣ករណី ចាប់ ៣នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩៤ក្រាម។

*១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់  ស្រី ១នាក់ ចាប់យក Ice ៤២កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៧អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៣៥ក្រាម។

*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៤៤ក្រាម។

*៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ៤៥,៥៨ក្រាម។

*៦ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យក Ice ៣៤,៣៨ក្រាម។

*៧ / ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ១កញ្ចប់តូច៕

ដោយ៖ សហការី​


ចែករំលែក៖