ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាពិគ្រោះយោបល់ប្រជាពលរដ្ឋ១៦នាក់សំណូមពរឱ្យមានដំណោះស្រាយសិប្បកម្មទឹកស៊ីអុីវកណ្តាលក្រុងមានក្លិនស្អុយនិងក្មេងទំនើង រួមទាំងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ វេទិកាពិគ្រោះយោបល់ប្រជាពលរដ្ឋ១៦នាក់សំណូមពរឲ្យមានដំណោះស្រាយសិប្បកម្មទឹកស៊ីអុីវកណ្តាលក្រុងមានក្លិនស្អុយនិងវិធានការសម្រាប់ក្មេងទំនើងរួមទាំងបទល្មើសគ្រឿងញៀនដែលត្រូវបានលើកឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នៅវត្តសុម៉ាធិផល សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ ។

ក្នុងវេទិកាពិគ្រោះយោបល់ប្រជាពលរដ្ឋចំនួន១៦នាក់បានលើកឡើងក្នុងវេទិកានោះរួមមានសំណូមពររកដំណោះស្រាយមាន ៖

១.ក្រោយសណ្ឋាគាររ៉ុងរឿងស្ថិតភូមិគោកដ្ឋានមានសិប្បកម្មទឹកស៊ីអុីវ១កន្លែងកណ្តាលក្រុងសិរីសោភ័ណមានក្លិនស្អុយប៉ះពាល់បរិស្ថានអាចប្រឈមសុខភាព ។

២.មាតាបីតាសាលាអនុវិទ្យាល័យអូរអំបិលសុំសមត្ថកិច្ចមានចំណាត់ការចំពោះក្មេងស្ទាវចូលសាលាពេលយប់បំផ្លាញកៅអីអង្គុយលេង ។

៣.សុំអោយមានចំណាត់ការចំពោះយុវជនដែលមានឯកសណ្ឋានសិស្សជួបជុំគ្នាជក់បារី សុំអោយលោកគ្រូ.អ្នកគ្រូអប់រំសុំកុំអោយកើតមាន ។

៤.សុំមានវិធានការទប់ស្កាត់អោយបានចំពោះក្មេងទំនើងដែលមានជាក្រុមធ្វើសកម្មភាពកាប់ចាក់គ្នា ។

៥.សុំទប់ស្កាត់អោយបានចំពោះបទល្មើសគ្រឿងញៀនអ្នកប្រើប្រាស់ជាអ្នករងគ្រោះត្រូវលុបបំបាត់អោយបានអ្នកជួញដូរនិងចែកចាយ ។

៧.សុំអោយអាជ្ញាធរក្រុងជួយដោះស្រាយបង្គោលភ្លើងតាមដងផ្លូវជាប់មាត់ស្ទឹងដែលកំពុងមានរញ៉េរញ៉ៃអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ។

៨.សុំអោយអាជ្ញាធរក្រុងជួយកសាងឬជួសជុលផ្លូវដែលកំពុងជួបការលំបាកនៅរដូវវស្សា៤ទៅ៥ខ្សែនៅសង្កាត់អូរអំបិលដែលបានស្នើសុំ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានលើកឡើងថា ៖ អ្វីដែលជាសំណូមពរបងប្អូនប្រជាពលរដ្ឋដូចជាសិប្បកម្មទឹកស៊ីអុីវជះក្លិនស្អុយនិងសុំអោយមន្ត្រីជំនាញចុះពិនិត្យមើលសិន និងបង្គោលភ្លើងតាមដងស្ទឹងរដ្ឋបាលក្រុងបានស្នើសុំគ្រោងដាក់នៅរដូវប្រាំង និងក្មេងទំនើងវិញរយៈពេលនេះសមត្ថកិច្ចបានខិតខំប្រឹងប្រែងបានបង្ក្រាបឃាត់បានជាបន្តបន្ទាប់ហើយនិងមានវិធានការតាមច្បាប់។ បទល្មើសគ្រឿងញៀនសុំអោយសមត្ថកិច្ចដែលចូលរួមពេលស្តាប់ហើយត្រូវមានវិធានការ។

បញ្ហាផ្លូវដែលស្នើសុំក្រុងនិងអោយស្ថាប័នជំនាញចុះពិនិត្យនិងសិក្សាមើលតើត្រូវជួសជុលឬត្រូវកសាងឡើងវិញពេលក្រុងសិរីសោភ័ណកំពុងកសាងផ្លូវបេតុងនិងដាក់លូរំដោះទឹកការពារលិចលង់ អ្វីដែលសំណូមពររដ្ឋបាលសាលាក្រុងកត់ត្រាទុកអនុវត្តជាបណ្តើរៗ៕

ដោយ ៖ វណ្ណា


ចែករំលែក៖