ភ្នំពេញ៖ បុរសម្នាក់ខណៈត្រឡប់មកពីធ្វេីការវេនយប់វិញមកដល់បន្ទប់ជួលក៏ហៅមិត្តភក្តិឱ្យបេីកទ្វារ តែគ្មានអ្នកបេីកឱ្យក៏សង្ស័យហៅម្ចាស់ផ្ទះមកគាស់ទ្វារបន្ទប់ស្រាប់តែប្រទះឃេីញមិត្តភក្តិខ្លួនដេកស្លាប់បាត់ទៅហេីយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោ៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ជួលជាន់ទី១ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សំ អាត ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលកង់បី ទេីបមកស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុបាន៣ថ្ងៃ មានស្រុកកំណេីតនៅខេត្តក្រចេះ។
តាមប្រភពព័ត៌មានឈ្មោះ យ៉ាន់ វីវ៉ា ភេទប្រុស៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ បានឱ្យដឹងថា ជនរងគ្រោះទេីបតែមកស្នាក់នៅជាមួយគាត់បានរយៈពេល៣ថ្ងៃដោយគាត់ធ្វេីការវេនយប់ ហេីយមិត្តភក្តិរបស់គាត់ធ្វេីការវេនថ្ងៃ ។ នៅមុនពេលកេីតហេតុខណៈរូបគាត់ចេញពីធ្វេីការរោងចក្រវិញមកដល់បន្ទប់ជួលក៏ហៅមិត្តភក្តិរបស់គាត់ឱ្យបេីកទ្វារឱ្យ តែទោះជាខំប្រឹងហៅយ៉ាងណាក៏មិនបេីកដោយសង្ស័យទេីបប្រាប់ម្ចាស់ផ្ទះមកគាស់ទ្វារចូលទៅមេីលស្រាប់តែប្រទះឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងហេីយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ សុខាសែនជ័យ