ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់កំពុងបេីកបរ ក្រោមឥទ្ធិពលនៃគ្រឿងញៀន​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់​ នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍នគរបាលកម្លាំងជំនាញក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីយប់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២​០២​៣វេលាម៉ោង​២២និង៣០នាទីនៅ​ចំណុចភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​,ក៏​ដូច សុខ  និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនកម្លាំងការិយាល័​យ​នគរបាល ប្រឆាំងគ្រឿងញៀន​ដែលមានលោក ប៉ាន​ ចាន់រិទ្ធ​ ជានាយការិយាល័​យចូ​លរួមសហការជាមួយកម្លាំងការិយាល័យនគរបាលច​រាចរណ៍ផ្លូវគោក ដែ​លមានលោក ចាន់​ សុធី​ ជានាយការិយាល័យ​ និងកម្លាំងអធិការដ្ឋាន​នគរបាលក្រុងបាត់ដំបង ដែលមានលោក ពេជ្រ​ សារ៉ែន​ ជាអធិការ​រួមជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដង​ផ្លូវ ស្វែងរកអ្នកបេីកបរ ក្រោមឥទ្ធិពល នៃគ្រឿង​ញៀននៅមូលដ្ឋានខាងលើនិងរកឃើញបញ្ហា នេះ ០១ ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២​នាក់ មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ឃឹម កូ​ឡាសីលា ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

២-ឈ្មោះ គុជ មនោ ភេទប្រុសអាយុ​ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

កម្លាំងនគរបាលក្រុងបានបន្តថា÷ ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើរួចមក កម្លាំងជំនាញបានប្រមូលវត្ថុតាងយកបានរួមមាន ៖

-ទូរស័ព្ទដៃចំនួន ០២គ្រឿង

-រថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក។ 

-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩។ 

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖