ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តកណ្តាលអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំនើងមកធ្វើការណែនាំ និងអប់រំធ្វើកិច្ចសន្យានិងលិខិតធានា ដើម្បីនាំយកកូនៗ របស់គាត់ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី សមត្ថកិច្ចជំនាញស្រុកកោះធំ បានសហការគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នាំយកក្រុមក្មេងទំនើងដែលមានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣មានម៉ាកស៊ុយស៊ូគីនិចចំនួន០១គ្រឿងនិងម៉ាក ហុងដាសង់C125ចំនួន០២គ្រឿង ដោយបាននាំគ្នាជិះបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ១២៩នឹងលើផ្លូវជាតិលេខ២១ នៅចំណុចខាងលិចផ្សារព្រែកបិនិង នៅមុខវត្តកំពង់សំបួរ ឃុំព្រែកថ្មីស្រុកកោះធំ នៅពេលធ្វើសកម្មភាពបង្ហោះម៉ូតូពួកគេបាននាំគ្នាថតរូបភាពវីដេអូតាមរយៈទូរស័ព្ទហើយយកមកបង្ហោះនៅតាមបណ្តាញសង្គមFacebook សង្គមTik Tok ជាការកំសាន្តលេងសប្បាយរបស់ពួកគេ ធ្វើអោយប៉ះពាល់និងខូចសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវជាតិ និងខុសច្បាប់ចរាចរណ៍ផ្លូវគោកនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកដទៃទៀតផង។

 ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញអធិការដ្ឋានស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបករណី ក្មេងទំនើង (បង្ហោះម៉ូតូតាមផ្លូវសាធារណៈ) ដែលបង្ករឡើងកាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី ចំណុចផ្លូវជាតិ១២៩ ស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ(ខ) និងភូមិកំពង់សំបួរឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

 ក្រុមក្មេងទំនើងចំនួន០៦នាក់

១/ឈ្មោះ លីម ណាសៀត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (កសិករ)។

២/ឈ្មោះ ស្មាន រ៉សាត ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (កសិករ)។

៣/ឈ្មោះ លី សាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (កសិករ)។

៤/ឈ្មោះ ភេត យូរី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ(សិស្ស)។

៥/ឈ្មោះ ហ៊ន សេងហាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ (សិស្ស)។

៦/ឈ្មោះ នៅ មេសា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (សិស្ស)។

*ម៉ូតូដែលធ្វើសកម្មភាពមាន ៖

១/ម៉ូតូហុងដាសង់C125 ពណ៌ស ស៊េរី២០១៨ មានស្លាកលេខ ភ្នំពេញ 1CL.7966

២/ម៉ូតូស៊ុយស៊ូគី និច ពណ៌ស លាយក្រហម មានស្លាកលេខ1Z.7325

៣/ម៉ូតូហុងដាសង់C125 ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ1IP.8880 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈហើយត្រូវបានសមត្ថកិច្ចឃាត់យកមកអប់រំនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

 ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពួកក្មេងទំនើងបង្ហោះម៉ូតូអនាធិបតេយ្យតាមទីសាធារណៈយកមកសួរនាំរួចសមត្ថកិច្ចបានកោះហៅអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះមកធ្វើការណែនាំ និងអប់រំធ្វើកិច្ចសន្យានិងលិខិតធានា ដើម្បីនាំយកកូនៗ របស់គាត់ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ៕

ដោយ៖ ស សម


ចែករំលែក៖