ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ១៦គ្រឿងទៀត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៣គ្រឿង និងរថយន្ត ០៣គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកញ្ញានេះ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២,០៥៨គ្រឿង ក្នុងនោះមានម៉ូតូ ១,៧៣៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣១៩គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន និងល្មើសសញ្ញាជាដើម។
ដោយឡែកសម្រាប់ថ្ងៃទី១៦ ខែកញ្ញានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១៣លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ២៣នាក់ (របួសធ្ងន់ចំនួន ០៨នាក់)។ រយៈពេល ១៦ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៦២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦៥នាក់ របួស ២៨៧នាក់ (របួសធ្ងន់ ១៤១នាក់)។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖សហការី