ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ស្ពឺព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្តបានវាយស្គរអបអរសាទរខណៈដែលប្រាសាទកោះកេរដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺព្រមទាំងមន្ទីរពាក់ព័ន្ឋជុំវិញខេត្តនិងតាមបណ្តាវត្តអារាមក្នុងភូមសាស្ត្រខេត្តកំពង់ស្ពឺបានវាយស្គអបអរសារទខណះដែលប្រាសាទកោះកេដាក់ចូលបេតិកភណ្ឌពិភលោក។

ការវាយស្គអបអរសារទរ ខណៈដែរប្រាសាទកោះកេរបានដាក់ចូលជាសម្បិត្តបេតិកភណ្ឌពិភពលោកធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣នៅតាមមន្ទីររៀងៗខ្លួន។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរ វប្បធម៍ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបាននិយាយថាខណៈដែរអាជ្ញាធរខេត្តកំពង់ស្ពឺនិងមន្ទីរពាក់ព័ន្ធខេត្តប្រារព្ធពិធីវាយនឹងទូងស្គរគឺដើម្បីអបអរសាទរដែលពិភពលោកទទួលស្គាល់នឹងដាក់ប្រាសាទកោះកេរជាសម្បិត្តបេតិកភណ្ឌពិភពលោក។

ទើបអាជ្ញាធរខេត្តក៏ដូចជាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាអបអរសាទរនៅតាមលំនៅដ្ឋានក៏ជាតាមវត្តអារាមនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទាំងមូល។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបាននាំមន្ត្រីរាជាការខេត្តប្រារព្ធធ្វើពិធីវាយខ្មួសទូងស្គរព្រមទាំងស្រែកជ័យឃោសអបអរសាទរទាំងទឹកមុខសប្បាយរីករាយធ្វើឲ្យប្រជាពលរដ្ឋចូលរួមនឹងអបអរ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ប្រាសាទកោះកេរ ចូលជាសម្បិត្តបេតិកភណ្ឌពិភលោកកាលពីកន្លងទៅ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖