ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តជូនម្តាយទៅពេទ្យ ពេលជំងឺម្ដាយធ្វើទុក្ខខ្លាំងភ័យពេកជាន់ហ្វ្រ័ងច្រឡំជាន់ហ្គែរបុករះស្លាប់អ្នកជិះម៉ូតូម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បើករថយន្តជូនម្តាយទៅពេទ្យ ហើយពេលជំងឺធ្វើទុក្ខខ្លាំង ភ័យពេកជាន់ហ្វ្រ័ងច្រឡំជាន់ហ្គែរបុករះស្លាប់អ្នកជិះម៉ូតូម្នាក់និងរុលទៅបុកហាងលក់គ្រឿងសំណង់រងការខូចខាតកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខុង សុវ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំ(មុខរបររត់ម៉ូតូឌុប)រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

សមត្ថកិច្ចប្រាប់ថា៖ នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តTOYOTA RAVO ពាក់ផ្លាក់លេខបាត់ដំបង2C-9055បានបើកបរក្នុងទិសដៅពីត្បូងទៅជើងហើយបានបើកឡើងផ្លូវជាតិលេខ៥ដល់ចំណុចកើតហេតុក៏ជាន់ហ្គែរស្មានថាហ្វ្រ័ងបានជ្រុលទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកបន្ទាយមានជ័យ2A.4518 ដែលបើកបរក្នុងទិសដៅពីកើតទៅលិចបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ដោយម៉ូតូជាប់ក្រោមរថយន្តជ្រុលទៅបុកហាងលក់គ្រឿងសំណង់បណ្តាលរងការខូចខាតហើយភ្លាមៗនោះគេឃើញរថយន្តកាមរីបាឡែនមកសាងក្នុងរថយន្តមានស្ត្រីចំណាស់ម្នាក់និងអ្នកបើកបររថយន្តទៅបាត់។

ក្រោយកើតហេតុភ្លាមៗគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានចុះមកពិនិត្យវាស់វែងហើយបានប្រាប់ថា៖ មូលហេតុដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះគឺបង្កដោយអ្នកបើកបររថយន្តបានដឹកម្តាយមានជំងឺទៅពេទ្យ នៅពេលជំងឺម្តាយកំពុងធ្វើទុកក្នុងរថយន្តហើយភ័យស្លន់ស្លរបានច្រឡំជាន់ហ្គែរថាជាន់ហ្វ្រាំងទើបបុករៈបណ្តាលស្លាប់អ្នកបើកបរម៉ូតូម្នាក់និងម៉ូតូក្រោមរថយន្តហើយរុលទៅបុកហាងលក់គ្រឿងសំណង់បណ្តាលខូចខាត។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយជនរងគ្រោះដែលស្លាប់ប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណីយ៍។

រីឯរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានរកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖