ភ្នំពេញ ៖ ឈ្មោះ តាំង សំណាង ដែលមិនមែនជាមេធាវី បាននិងកំពុងលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់ បានបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់របស់ឈ្មោះ តាំង សំណាង របស់ គណៈធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
គណៈធាវីនៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យឃើញថា នាពេលថ្មីៗនេះ ឈ្មោះ តាំង សំណាង ដែលមិនមែនជាមេធាវី បាននិងកំពុងលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុស ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតការិយាល័យ ធៀន ភីង ប្រឹក្សាច្បាប់ (អាជីវកម្មនិងច្បាប់មេធាវី) ហើយផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកច្បាប់ តាក់តែង លិខិតនានាពាក់ព័ន្ធវិស័យច្បាប់ជូនអតិថិជន ដែលករណីនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ វិជ្ជាជីវៈមេធាវី។
ចំពោះករណីលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់របស់ឈ្មោះ តាំង សំណាង នេះ គណៈមេធាវីបានសម្រេចប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា គណៈមេធាវីបាន ពិនិត្យ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់ការរំលោភបំពាន ឬការលួចប្រកប វិជ្ជាជីវៈមេធាវីដោយខុសច្បាប់ ពីសំណាក់បុគ្គលដែលមិនមែនជាមេធាវី ដោយមិនរួញរា ឡើយ។
គណៈមេធាវីសូមថ្លែងអំណរគុណនិងធ្វើការលើកទឹកចិត្តចំពោះរាល់ការផ្ដល់ព័ត៌មាន អំពីការរំលោភបំពាន ឬការលួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់ ពីសំណាក់បុគ្គលដែល មិនមែនជាមេធាវី។
អាស្រ័យហេតុដូច្នេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា